ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

រយៈពេល៦ខែ ឆ្នាំ២០២០ ស្ថានភាពជំងឺគ្រុនឈាមនៅកម្ពុជា បានថយចុះប្រមាណ៨៨%

រយៈពេល៦ខែ ឆ្នាំ២០២០ ស្ថានភាពជំងឺគ្រុនឈាមនៅកម្ពុជា បានថយចុះប្រមាណ៨៨%

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅរយៈពេល៦ខែ ឆ្នាំ២០២០ ពោលគឺចាប់ពីខែមករា ដល់ខែមិថុនាកន្លងមកនេះ ស្ថានភាពជំងឺគ្រុនឈាមនៅកម្ពុជា បានថយចុះប្រមាណ៨៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបាន បញ្ជាក់ថា ស្ថានភាពជំងឺគ្រុនឈាមនៅទូទាំងប្រទេស៖ ជំងឺគ្រុនឈាមក្នុងរយៈពេលពីខែមករា – មិថុនា ក្នុងឆ្នាំ ២០២០ មានចំនួនសរុប ៣.៣៣៩ករណី និងស្លាប់ចំនួន៤ករណី (អត្រាស្លាប់ ០,០៣%)។ ក្នុងអំឡុងប្រាំមួយខែដើមឆ្នាំ២០២០នេះ គឺករណីជំងឺគ្រុនឈាមបានថយចុះប្រមាណជា ៨៨% បើប្រៀបធៀបជាមួយឆ្នាំ ២០១៩ ក្នុងរយៈពេលដូចគ្នាដែលមាន ២៨.២៨៥ករណី និងស្លាប់ ៣២នាក់។

ទោះជាយ៉ាងនេះក្តី ក្រសួងបញ្ជាក់ដែរថា ករណីជំងឺគ្រុនឈាមបាន ថយចុះនៅទូទាំងប្រទេសនាដើមឆ្នាំ២០២០ តែករណីមានរាយប៉ាយដុំៗតាមភូមិសាស្ត្រប្រជុំជនមួយចំនួន ពិសេសនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ប៉ៃលិន សៀមរាប កណ្ដាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ។

ជាសន្និដ្ឋានក្នុងខណៈពេលនេះ គឺស្ថានភាពជំងឺគ្រុនឈាមក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងស្ថាន ភាពធម្មតាក្រោមការគ្រប់គ្រងយ៉ាងល្អរបស់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមទូទាំងប្រទេស ដែលមានការចូល រួមអន្តរាគមន៍ និងសហការពេញលេញរបស់គ្រប់ដៃគូពាក់ព័ន្ធ និងប្រជាជនក្នុងសហគមន៍។

ក្រសួងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាម និងដៃគូពាក់ព័ន្ធ ទូទាំងប្រទេស អនុគណៈកម្មការគ្លីនិកជំងឺគ្រុនឈាម ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យ ទាំងអស់នៅទូទាំងប្រទេស ក្រសួង-ស្ថាប័ន-អាជ្ញាធរពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គម្រោងទប់ស្កាត់និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គ អង្គការសុខភាពពិភពលោក និងដៃគូវិនិយោគ ផ្សេងៗទៀត ដែលបានខំខិតបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការសម្របសម្រួលកម្មវិធី ការធ្វើរោគ វិនិច្ឆ័យ-ព្យាបាលថែទាំករណីជំងឺ ការគ្រប់គ្រងភ្នាក់ងារចម្លងការតាមដានឃ្លាំមើលជំងឺ និងការលើកកម្ពស់ សុខភាពនាពេលកន្លងមក រួមទាំងការដាក់វិធានការអន្តរាគមន៍ឆ្លើយតបនានាទាន់ពេលវេលា ដែលធានាបាន នូវការបង្ការបានជាមុនមិនឱ្យមានការចម្លងជំងឺសាយភាយ ឬរាតត្បាតជំងឺតាមសូចនាករក្នុងយុទ្ធសាស្ត្រជាតិ ដែលបានគ្រោងទុក។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាជនគ្រប់រូបត្រូវបន្តចូលរួមអនុវត្តតាមវិធាន ការបង្ការជំងឺគ្រុនឈាមតាមយុទ្ធសាស្ត្រជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ដែលក្រសួងសុខាភិបាលតែងបានផ្សព្វផ្សាយជាបន្តបន្ទាប់នោះ។

ក្រសួងសុខាភិបាល ក៏ក្រើនរំលឹកដែរថា ការងារប្រយុទ្ធនឹងជំងឺគ្រុនឈាមគឺជា កាតព្វកិច្ចរបស់បុគ្គលម្នាក់ៗគ្រប់រូប ដែលត្រូវចូលរួមទទួលខុសត្រូវដាច់ខាតលើការងារ៖ លុបបំបាត់ភ្នាក់ងារ ចម្លងមូសខ្លា និងដង្កូវទឹក (ក្នុងពាង-អាងទឹក សំបកកង់យានជំនិះ និងប្រភពដក់ទឹកផ្សេងៗទៀត) រួសរាន់ទៅ ទទួលយកសេវាធ្វើរោគវិនិច្ឆ័យ-ព្យាបាលថែទាំករណីជំងឺត្រឹមត្រូវទាន់ពេលវេលា (សេវាសាធារណៈដែលនៅ ជិតបំផុតដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ) ដោយមិនត្រូវទុកអ្នកជំងឺគ្រុនក្តៅសាកល្បងព្យាបាលដោយ ខ្លួនឯង និងមិនបានសង្ស័យអំពីជំងឺគ្រុនឈាម (ការធ្វើរោគវិនិច្ឆ័យ-ព្យាបាលថែទាំមិនត្រឹមត្រូវ និងមិនទាន់ ពេលវេលាគឺអាចបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺបានគ្រប់ពេល និងគ្មានគ្រូពេទ្យណាអាចជួយ សង្គ្រោះបានឡើយ) និងត្រូវចូលរួមអនុវត្តវិធានការរស់នៅស្អាត បរិស្ថានផ្ទះសំបែងមានអនាម័យសំរាន្តក្នុងមុង ទាំងថ្ងៃទាំងយប់ ប្រើសម្លៀកបំពាក់ដៃជើងវែងៗបង្ការការខាំរបស់សត្វមូសជាដើម។

ក្រសួងសុខាភិបាល នៅតែបន្តផ្តល់ជូនដោយមិនគិតថ្លៃនូវថ្នាំបាណកឃាដ (ថ្នាំអាបែត) សម្រាប់ដាក់ចូលក្នុងភាជន៍ទឹកទុកប្រើប្រាស់ មួយឆ្នាំពីរដង (ដើមរដូវវស្សា និងចុងរដូវវស្សា) នៅតាមផ្ទះគ្រប់ៗគ្នាតាមគោលដៅភូមិសាស្ត្រនៃភ្នាក់ចម្លងមូសខ្លា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |