(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក ឡេ ហាយជុង ប្រធានគណៈទាក់ទងបរទេសថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។ កម្ពុជា និងវៀតណាម បានរៀបចំកម្មវិធីផ្សេងៗជាច្រើន ដើម្បីអបអរសាទរខួបនៃចំណងទំនាក់ទំនងប្រទេសទាំងពីរ។
មន្ត្រីជាន់ខ្ពស់របស់វៀតណាម ជាច្រើនរូប បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបទំនាក់ទំនង និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ដំណើរទស្សនកិច្ចរបស់លោក ឡេ ហាយជុង នៅកម្ពុជា នាពេលនេះ ក៏ដូចគ្នាផងដែរ គឺដើម្បីអបអរសាទរខួបទំនាក់ទំនង និងលើកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោក ឡេង ហាយជុង ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា នៅតាមស្ថាប័នផ្សេងៗទៀតផងដែរ៕