ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

កម្ពុជា​ទទួល​សំណើ​បង់​ក្លា​ដែ​ស​ដើម្បី​ប្រកួត​មិត្តភាព​អន្ដរជាតិ​នា​ខែកញ្ញា​ខាងមុខ​

កម្ពុជា​ទទួល​សំណើ​បង់​ក្លា​ដែ​ស​ដើម្បី​ប្រកួត​មិត្តភាព​អន្ដរជាតិ​នា​ខែកញ្ញា​ខាងមុខ​

បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បានប្រកាស​ទទួល​សំណើ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​បង់​ក្លា​ដែ​ស ដើម្បី​រៀបចំ​ការប្រកួត​មិត្តភាព​អន្ដរជាតិរវាង​ក្រុម​ជម្រើស​ជាតិ​ទាំងពីរនា​ថ្ងៃទី​២២ ខែកញ្ញា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

​កន្លងមកធ្លាប់មាន​សេចក្ដីរាយការណ៍​ថា សហព័ន្ធ​កីឡាបាល់ទាត់​បង់​ក្លា​ដែ​សក៏​ធ្លាប់​អញ្ជើញ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​មិត្តភាព​ផងដែរកាលពី​អំឡុង​ខែឧសភា​កន្លងទៅ តែ​ត្រូវបាន​កម្ពុជា​បដិសេធ ព្រោះ​កម្ពុជាចង់​ប្រកួត​ជាមួយ​ប្រទេសជិតខាង​ជាង គ្រា​ដែល​បង់​ក្លា​ដែ​សចង់​ប្រកួត​ជាមួយ​កម្ពុជាលើ​ទឹកដី​របស់ខ្លួន។​ ​ក្រុម​ទាំងពីរធ្លាប់​ជួបគ្នា​នៅ​រាជធានី​ភ្នំពេញ​ម្ដង​រួចមកហើយ មុន​ផ្ទុះ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ កាលពីដើមឆ្នាំ​២០១៩ ដោយ​កាលនោះកម្ពុជា បាន​ចាញ់​ក្រុម​ភ្ញៀវ​បង់​ក្លា​ដែ​សដោយ​លទ្ធផល ១-០ នៅ​ចុង​ម៉ោងនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។​

​សម្រាប់​ជំនួប​មិត្តភាព​អន្ដរជាតិនា​ចុងខែ​កញ្ញា​ខាងមុខ​នេះដែរ ក៏​ជាការ​ត្រៀម​របស់​ក្រុម​គោព្រៃ​កម្ពុជាដើម្បី​ចូលរួម​ការប្រកួត​ពាន​រង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mitsubishi Electric Cup 2022 ​នា​អំឡុង​ខែធ្នូ ឆ្នាំ​២០២២ និង​ខែមករា ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |