ខេត្តកំពង់ធំ: នៅល្ងាចថ្ងៃទី2 ខែសីហា ឆ្នាំ2022 តាមប្រភពពីប្រជានេសាទ បានប្រាប់អង្គភាពសារព័ត៌មានយើងអោយបានដឹងថា÷នៅក្នុងទឹកដីឡូត៍អភិរក្សបឹងទន្លេឆ្មារ ដែលស្ថិតនៅកក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មានការឃុបឃិតជាមួយនឹងលោក ចាយ គង់ម៉េង នាយរងខណ្ឌ និងមន្រ្តីបរិស្ថានដែលឈរជើងនៅតំបន់នោះ។
ប្រភពបានបន្តទៀតថា ក្នុងមួយថ្ងៃៗមានទូកកាវលៀសជាច្រើនគ្រឿង ដោយប្រើកំលាំងម៉ាសុីនសាំងចាប់ពី12 សេះ ឡើងទៅ ដើម្បីចូលទៅកាវលៀសនៅក្នុងចំណុចនោះបាន ហើយត្រូវតម្រូវឲ្យបង់លុយទៅមន្ត្រីជលផល និងមន្ត្រីបរិស្ថាន ក្នុង០១ទូកៗចាប់ពីរ14មុឺនរៀលក្នុងមួយថ្ងៃៗ គេសង្កេតឃើញថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលចេញបញ្ជាអោយទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃលិចទឹកនិងទប់់ស្កាត់បទល្មើសនេសាទនានាទទួលបានប្រសិទ្ធភាពល្អ ។
បន្ទាប់ពីអវត្តមានរបស់រាជបណ្ឌិត សុខ ទូច មកបទល្មើសនេសាទនានាក៏ចាប់ផ្ដើមកក្រើកឡើងវិញ ជាក់ស្ដែងដូចជាបទល្មើសកាវលៀស និងរបាំងណររ៉ាវសាច់ក្រឡាញឹក ក្រហម ខៀវ ត្រូវតម្រូវឲ្យបង់លុយចាប់ពី70មុឺនរៀល ដល់1.000000 លានរៀល ជាថ្នូរ ទៅឲ្យលោកនាយរងខណ្ឌ កំពង់តែកើនឡើងពេញទំហឹង ។
លោក ចាយ គង់ម៉េង ដែលជានាយរងខណ្ឌជលផល ខេត្តកំពង់ធំ កំពង់តែសប្បាយចិត្តកើបលុយពីបទល្មើសទាំងនេះក្នុងមួយឆ្នាំៗរាប់មុឺនដុល្លាដើម្បីធ្វើមានធ្វើបាន មិនខ្វល់ពីការបាត់បង់ធនធានមច្ឆាជាតិឡើយ វាផ្ទុយនឹងអនុសាសន៍ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលលោកខិតខំប្រឹងប្រែងទប់ស្កាត់ នឹងជួយថែរក្សានៅសម្បត្ដិធនធានធម្មជាតិឲ្យបានរីកចម្រើន ដើម្បីបម្រើនិងបំពេញដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
តើលោក ប៉ែន សុវណ្ណារឹទ្ធ ដែលជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ធំ និងលោក ជិន ស៊ីថា ដែលជានាយខណ្ឌ ខេត្តកំពង់ធំ គួរតែជួយពិនិត្យមើលថ្នាក់ក្រោមផង ហេតុអ្វីបានជាបណ្ដែតបណ្ដោយអោយធ្វើព្យុះធ្វើភ្លៀងតាមតែចិត្ត មន្ត្រីគ្រាប់ល្ពៅទោះនៅក៏មិនចំណេញដក់ចេញក៏មិនខាត។
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕