ភ្នំពេញ៖ ប្រជាជនភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានផ្ទះជាប់ប្រឡាយទឹកតាមផ្លូវរថភ្លើង កំពុងឆ្ងល់រឿងអាជ្ញាធរ អនុញ្ញាតិឲ្យឈ្មួញចាក់ដីលុបប្រឡាយដីរដ្ឋ ដោយមិនឃើញមានសមត្ដកិច្ចណាឈឺក្បាលហាលថ្ងៃខ្វល់ខ្វាយអ្វីនោះឡើយ។
ចាប់ពីថ្ងៃទី១ខែសីហាឆ្នាំ២០២២មក ដល់ថ្ងៃទី៣ គេឃើញគ្រឿងចក្របានសម្រុកចាក់លុបដីប្រឡាយយ៉ាងសកម្មផុលផុស។
ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាអ្នកមានដីជាប់ព្រំប្រទល់និងដីរដ្ឋ បានបញ្ជាក់ថា គាត់រស់នៅទីនេះ តាំងពីឆ្នាំ1979 ហើយមិនដែលឃើញមាននរណាមកអាស្រ័យផលអ្វីទេ ព្រោះជាដីរដ្ឋ។
រហូតដល់ថ្ងៃទី02 ខែកុម្ភះ ឆ្នាំ2020 ស្រាប់តែមានមនុស្សម្នាក់បានជួលគ្រឿងចក្រ ដឹកដីយកមកចាក់លុបយកតែម្ដង ធ្វើឲ្យប្រជាពលរដ្ឋឆោឡោស្រឡាំងកាំងប្ដឹងទៅចៅសង្កាត់ត្រពាំងក្រសាំងនិងអភិបាលខណ្ឌពោធិ៍សែនជ័យ ហែម ដារិទ្ធ ក៏បញ្ជាកំលាំងខណ្ឌ ឲ្យចុះចាប់យកគ្រឿងចក្រម្ដងរួចមកហើយ។
ក្រោយមកបុរសដែលអះអាងថាជាម្ចាស់ដីនោះ បានយកប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ភព 62793 ចុះថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៨ មកបង្ហាញ។
យោងតាមការពិនិត្យទៅលើប័ណ្ណ ឃើញមានភាពខុសប្រក្រតីជាច្រើនអន្លឺដូចជា:
1-តំណាងលោក ស៉ឹម ភឺន បញ្ជាក់ថា ដីគាត់នៅជាប់ដីរដ្ឋ ហើយគេលួចធ្វើប្លង់នេះគាត់មិនបានដឹងលឺឬចូលរួមផ្ដឹតមេដៃទេ ព្រោះគាត់ដឹងថាជាដីរដ្ឋ។
2-ចំពោះព្រំប្រទល់ ខាងជើងជាប់និង ទុយ ប៊ុន នោះគឺទុយ ប៊ុន មានដីតែជាង២ម៉ែត្រទេ ហើយក៏ប្រគល់ឲ្យរដ្ឋវិញហើយដែរ។
រីឯព្រំខាងត្បូងថាជាប់ឈ្មោះ ហ៊ល ធី នោះគឺ មិនដែលស្គាល់ទេ ម្យ៉ាងនៅខាងត្បូងគ្មានអ្នកជាប់ព្រំប្រទល់ទេ។
ចំណែកខាងកើតទល់ សឹម ភឺនគឺត្រឹមត្រូវ តែមិនបានផ្ដឹតមេដៃដឹងលឺទេ ម៉េចក៏អាចធ្វើប័ណ្ណសំគាល់បាន?។
យោងតាមប័ណ្ណដែលអង្គភាពសារព័ត៌ តាព្រហ្មទទួលបានម្ចាស់កម្មសិទ្ធិករឈ្មោះ វួន ម៉េងយូ 18.10.1990និងឈ្មោះ វួន ពួយអៀង 11.12.1993។
មន្ត្រីជាន់ខ្ពស់នៃសាលាខណ្ឌពោធិ៍សែនជ័យម្នាក់បានលបខ្សឹបប្រាប់ថាបណ្ណនេះ មានភាពមិនប្រក្រតីច្រើន អាចមានមេភូមិឬអនុភូមិលួចលក់យកលុយដាក់ហោប៉ៅ។
ចំណែកលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកដីធ្លី សំណង់ កាល ពីព្រឹក ថ្ងៃទី30 ខែកក្កដា ឆ្នាំ2022 វេលាម៉ោង10 និង37នាទី អង្គភាពតាព្រហ្មបានទូរស័ព្ទហើយថ្ងៃទី02 ខែកុម្ភះ បានផ្ញើសារតាមប្រព័ន្ធ Was up ទៅលោកដើម្បីសុំការបកស្រាយជុំវិញករណី ឈ្មួញចាក់ដីលុបប្រឡាយរបស់រដ្ឋនោះ តេចូលចំនួនពីរលើក ក៏ប៉ុន្តែអភិបាលរងខណ្ឌម្នាក់នេះមិនខ្ចីលើកទូរស័ព្ទហើយក៏មិនឆ្លើយតបសារដែលតាព្រហ្ម ផ្ញើទៅដែរគឺលោក ព្យាយាមគេសវេសមិនឆហលើយបំភ្លឺចំពោះអ្នក្ាសែត ពលរដ្ឋមានចម្ងល់ថាតើនៅខណ្ឌពោធិ៍សែនជ័យ មានអភិបាលរងធុនហ្នឹងប៉ុន្មានអ្នកទៀតបើលេងតែបែបនេះប្រកដជាប្រជាពលរដ្ឋ ទឹកភ្នែកជាមិនខានឡើយ។
ប្រជាពលរដ្ឋខ្លះប្រលយថា បើមិនដោះស្រាយឲ្យច្បាស់ទេ ពួកគាត់នឹងនាំគ្នាធ្វើពាក្យបណ្តឹងប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយឲ្យចាត់ការតែម្ដង។
គួររំលឹកថា៖ ទាក់ទិនករណីខាងលើ កាលពី រសៀលថ្ងៃទី 11 ខែកុម្ភះ ឆ្នាំ2020 កន្លងទៅ ឯក ឧត្តម នួនសុខាវី សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ លោកក៏ធ្លាប់បានចុះទៅសិក្សាស្រាវជ្រាវពាក់ព័ន្ធឈ្មួញលួចចាក់ដីនេះដែរ ក្រោយមក នារសៀល ថ្ងៃទី13 ខែកុម្ភះ ឆ្នាំ2020 លោក ហែមដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ ក៏ធ្លាប់បានចុះទៅពិនិត្យ នៅទីតាំងចាក់ដីនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ជាមួយ លោកប៉ាងលីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យរូបនោះផងដែរ បន្ទាប់មក លោកហែមដារិទ្ធ ក៏បញ្ជាឲ្យឈ្មួញចាក់ដីត្រូវបញ្ឈប់ជាបន្ទាន់ហើយត្រូវយកឯកសារដែលពាក់ព័ន្ធទៅសាលាខណ្ឌពោធិ៍សែនជ័យដើម្បីពិនិត្យ។
ចាប់តាំងពីពេលនោះមក សកម្មភាពលួចចាក់ដីគឺមេឈ្មួញ គេមិនហ៊ានធ្វើសកម្មភាពទេទើបតែនៅថ្ងៃទី02 ខែសីហា ឆ្នាំ2022 នេះស្របពេលលឺថា ផ្លាស់ប្តូរអភិបាល ខណ្ឌពោធិ៍សែនជ័យ ថ្មីគេក៏នាំគ្នាអនុវត្តន៍ច្បាប់បែបកន្ទេលធំបន្លំដេកបានឃុបឃិតគ្នាជាប្រព័ន្ធហើយស្រាប់តែលេចមុខឈ្មួញលួចចាក់ដីនៅទីតាំងចាស់ សាជាថ្មីទៀតបង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅ ភូមិជង្រុកនោះជាខ្លាំង។
ជាចុងក្រោយប្រជាពលរដ្ឋបានសំំណូមទៅដល់ឯកឧត្តម ឃួងស្រេង អភិបាល រាជធានីភ្នំពេញសូមមេត្តាចាត់កម្លាំងជំនាញចុះពិនិត្យ និងស្រាវជ្រាវ ករណី ខាងលើនោះផងដើម្បីប្រយោជន៍សាធារណ:របស់ពលរដ្ឋ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំងទាំងអស់គ្នា។
អង្គភាពសារព័ត៌មានយើង រង់ចាំការឆ្លើយបំភ្លឺបន្ថែមគ្រប់ភាគី៕ប្រភពតាព្រហ្ម