ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុនក្នុងវិស័យច្បាប់ និងយុត្តិធម៌។ ភាគីជប៉ុនបានបន្តផ្តល់ការគាំទ្រដល់កម្ពុជាលើការពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌ ពិសេស ការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាក្នុងវិស័យយុត្តិធម៌បន្ថែមទៀត ដោយក្រសួងយុត្តិធម៌កម្ពុជាចាត់ទុកថា ការពង្រឹងធនធានមនុស្សក្នុងវិស័យយុត្តិធម៌ក៏ជាសរសរស្តម្ភ និងជាអាទិភាពគោលនយោបាយសម្រាប់ការងារកែទម្រង់ច្បាប់ និងយុត្តិធម៌នៅកម្ពុជា៕