ភ្នំពេញ៖ ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់បាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ និងឥតបង់ប្រាក់ក្នុងការធ្វើដំណើររយៈពេលមួយខែ ខណៈការសាងសង់សម្រេចបាន ៩៥ភាគរយហើយ។
នេះបើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជានេះ៕