ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អុញនោះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះធ្វើអធិការកិច្ចភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ និងឈ្មោះ សែម លីវិជ្ជរី មន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់

ខេត្ត​កោះកុង ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​លិខិត​របស់អគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ ​ដែលទទួលបាន​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានចុះធ្វេីអធិការកិច្ចពាក់ព័ន្ធនឹងការលើកឡើងអំពីភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ និងឈ្មោះ សែម លីវិជ្ជរី មន្ត្រី នគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ហេីយ។

ជាក់ស្ដែង​យោងតាមលិខិត​ខាងលេីនេះ​ បានបញ្ជាក់ថា​ ជម្រាបជូនលោកស្រី​ មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង​ កម្មវត្ថុ ស្តីពីការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងការលើកឡើងអំពីភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ និងឈ្មោះ សែម លីវិជ្ជរី មន្ត្រី នគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់។

យោង ៖ ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោកស្រី​ ជ្រាបថា៖ កន្លងមកខាងសារព័ត៌មានបានចុះផ្សាយ និងលើកឡើង ពាក់ព័ន្ធនឹងឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានប្រជាពលរដ្ឋ ផ្តិតមេដៃស្នើសុំផ្លាស់ប្ដូរចេញពីស្មៀនឃុំព្រែកខ្សាច់ ប៉ុន្តែករណីនេះឈ្មោះ សែម លីវិជ្ជរី ជាមន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ បានគំរាមកំហែងប្រជាពលរដ្ឋឱ្យផ្តិតមេដៃគាំទ្រឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ទៅវិញ។

ករណីនេះ ក្រសួងមហាផ្ទៃ បានចាត់ប្រតិភូអធិការកិច្ចដឹកនាំដោយលោក សៅ ប្រសិដ្ឋ អនុប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងសហការីចំនួន ០៦រូប ឱ្យចុះបំពេញបេសកកម្មនៅរដ្ឋបាលខេត្តកោះកុង ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ បញ្ចប់បេសកកម្ម។

អាស្រ័យហេតុនេះ សូម លោកស្រី​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង ជ្រាបជា ព័ត៌មាន និងផ្តល់កិច្ចសហការដល់ប្រតិភូអធិការកិច្ច ដើម្បីបំពេញភារកិច្ចប្រកបដោយជោគជ័យ៕

ប្រជាពលរដ្ឋ និងអ្នកសារព័ត៏មាន រងចាំតាមដានមើលតើថាជុំវិញបញ្ហាអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះធ្វើអធិការកិច្ចភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ និងឈ្មោះ សែម លីវិជ្ជរី មន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ ទៅជាយ៉ាងណា។

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |