ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ជប៉ុនបង្កើនកម្រិតប្រកាសអាសន្ន ចំពោះគ្រោះទឹកជំនន់ និងការបាក់ដី

ជប៉ុនបង្កើនកម្រិតប្រកាសអាសន្ន ចំពោះគ្រោះទឹកជំនន់ និងការបាក់ដី

(តូក្យូ)៖ អាជ្ញាធរជប៉ុននៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ចេញកម្រិតប្រកាសអាសន្នថ្មី អំពីគ្រោះទឹកជំនន់ និងរអិលបាក់ដី ខណៈដែលព្យុះភ្លៀងបាននិងកំពុងបន្តបោកបក់ ដល់ភាគកណ្តាលនៃប្រទេស និងចំនួនមនុស្សស្លាប់បានកើនដល់ ៥៤នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ព្យុះភ្លៀងបានបោកបក់យ៉ាងខ្លាំង ទៅលើកោះគ្យូស៊ុ (Kyushu) នៃភាគនិរតីប្រទេស ដែលបានធ្វើឲ្យទឹកទន្លេហៀរបាក់ច្រាំង និងជម្រាលភ្នំត្រូវទឹកហូរច្រោះដ៏គួរឲ្យរន្ធត់ ខណៈដែលមនុស្សយ៉ាងហោចណាស់ ៥៤នាក់បានស្លាប់បាត់បង់ជីវិត និងរាប់សែននាក់ទៀត ត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាព។

ដោយសារតែព្យុះទឹកភ្លៀងនៅពេលនេះ កំពុងឆ្ពោះទៅភាគខាងជើងប្រទេស ទីភ្នាក់ងារឧតុនិយមជប៉ុនហៅកាត់ថា JMA នៅព្រឹកថ្ងៃពុធនេះ បានចេញការព្រមានកម្រិតខ្ពស់បំផុតរបស់ខ្លួន សម្រាប់តំបន់ ជីហ្វូ (Gifu) និងណាហ្គាណុ (Nagano) ដែលស្ថិតនៅចំកណ្តាលប្រទេសជប៉ុន។ មន្ត្រីរបស់ JMA បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ភ្លៀងធ្លាក់នៅក្នុងតំបន់ទាំងនេះ គឺស្ថិតក្នុងកម្រិតមួយ ដែលខ្ពស់បំផុតមិនធ្លាប់មានពីមុនមកឡើយ… វាជាស្ថានភាពមួយ ដែលយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថិភាព ដើម្បីការពារអាយុជីវិតប្រជាជន»

នៅចំពោះស្ថានការណ៍បែបនេះ រដ្ឋាភិបាលជប៉ុនបានដាក់ពង្រាយ ក្រុមអ្នកជួយសង្រ្គោះប្រមាណ ៨០,០០០នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ។ កាលពីថ្ងៃអង្គារម្សិលមិញនេះដែរ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្ស៊ីនស៊ូ អាបេ (Shinzo Abe) បានសន្យាថា នឹងបង្កើនចំនួនកងទ័ព ដែលត្រូវចូលរួមក្នុងកិច្ចប្រឹងប្រែង ជួយសង្រោះខាងលើនេះឲ្យដល់ ២០,០០០នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្នជប៉ុនកំពុងស្ថិតនៅក្នុងរដូវភ្លៀង ដែលតែងតែបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ជាញឹកញប់ ដោយកាលពីឆ្នាំ២០១៨ មនុស្សច្រើនជាង ២០០នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅក្នុងតំបន់ភាគខាងលិច នៃប្រទេសដូចគ្នានេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |