ភ្នំពេញៈ អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa និងជាជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា គោលនយោបាយសុខដុមនីយកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម ត្រូវបានទទួលការកោតសរសើរពីសំណាក់អង្គការសម្ព័ន្ធពិភពឥស្លាម និងប្រជាជាតិម៉ូស្លីមផងដែរ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាថា ជាគម្រូដ៏ល្អមួយរបស់ពិភពលោកសម្រាប់សុខដុម-នីយកម្ម និងសន្តិសហវិជ្ជមានក្នុងចំណោមប្រជាជនដែលមានដើមកំណើត និងសាសនាផ្សេងគ្នា៕