ភ្នំពេញ៖ យោងតាមព្រះរាជសង្ឃប្រកាសលេខៈ ៥៤/២២ម.ស.រ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ របស់សម្ដេចព្រះឣគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់គោរម៍្យងារជា«ធម្មទានាចារ្យ ជាជំនួយការ» ជូនលោកគ្រូ ចាន់ សេរី ក្រោមព្រះរាជអធិបតី សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាចៅអធិការវត្តវិមានតេជះ (ហៅ ស្រះចក) ព្រះតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះឣគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា៖ លោកគ្រូ ចាន់ សេរី អតីតអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ចធនាគារអេស៊ីលីដាភិអិលស៊ី ហើយបច្ចុប្បន្ននេះលោកគ្រូក៏ជាវាគ្មិន១រូបដ៏ល្បីដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនិងបានផ្ដល់បទពិសោធន៍ ចំណេះដឹង និងជំនាញតាមរយៈសិក្ខាសាលាផ្សេងៗដល់សហគ្រិនជំនាន់ក្រោយជាច្រើន ។
គួររំលឹកផងដែរថា៖ក្រៅពីវាគ្មិនចេះរំលែកចំណេះដឹងដល់សហគ្រិនលោកគ្រូបានតាក់តែងនិពន្ធសៀវភៅមួយចំនូនដូចជា៖សៀវភៅគ្រប់គ្រងធនធានមនុស្ស ,សៀវភៅប្រវត្តិធនាគារ អេស៊ីលីដា ,សៀវភៅគ្រប់គ្រង់ធនាគារឈានមុខ,សៀវភៅដំបូន្មាន,សៀវភៅទម្លាប់ល្អនៃជីវិត និងចម្រៀងចំនួន២៤១បទ ព្រមទាំងស្នាដៃជាច្រើនទៀតផងដែរ។
ក្នុងឱកាសសម្ដេចសង្ឃនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហទ័យផ្ដល់គោរម៍្យងារជូនលោកគ្រូត្រូវបានសហគ្រិននិងសាធារណៈជនទូទៅ អបអរសាទរនិងពេញចិត្តយ៉ាងខ្លាំងពីព្រោះលោកគ្រូគឺជាចាស់ព្រឹទ្ធាចារ្យ១រូប ដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍ជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រហើយការផ្ដល់គោរម៍្យងារនេះពិតជាសាកសមខ្លាំងណាស់ចំពោះលោកគ្រូ៕