ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

មន្ត្រី​ក្រុង Kiev៖ ​ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ​ ១.០០០​នាក់​ស្លាប់​ ឬ​របួស​ក្នុង​មួយថ្ងៃ​

មន្ត្រី​ក្រុង Kiev៖ ​ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ​ ១.០០០​នាក់​ស្លាប់​ ឬ​របួស​ក្នុង​មួយថ្ងៃ​

​អ៊ុយក្រែន៖ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធដោយ​សំអាង​ដល់​ប្រភព​ពី​សារព័ត៌មាន Axios ថា ​ទីក្រុង Kiev បាន​បង្ហាញ​ពី​ចំនួន​ដ៏​ច្រើន​នៃ​ជនរងគ្រោះ​ប្រចាំថ្ងៃ​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី​។ ​ទាហាន​អ៊ុយ​ក្រែ​ន​រហូតដល់ ១.០០០​នាក់​កំពុង​ត្រូវ​បាន​សម្លាប់ ឬ​រង​របួស​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​តំបន់ ​Donbass។

លោក David Arakhamia ដែល​ដឹកនាំ​ការចរចា​របស់​ក្រុង Kiev ជាមួយ​ទីក្រុង Moscow និង​ជា​ប្រធាន​គណបក្ស​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​សភា បាន​បង្ហាញ​តួលេខ​ក្នុងអំឡុងពេល​កិច្ច​ប្រជុំ​តុ​មូល​នៅ​ឯ​មូលនិធិ German Marshall ក្នុង​ទីក្រុង Washington DC។ លោក​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់ ​និង​របួស​ប្រចាំថ្ងៃ​ក្នុងចំណោម​ទាហាន​អ៊ុយ​ក្រែ​ន​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ចាប់​តាំង​ពី​ប្រទេស​រុស្ស៊ី​បាន​បង្កើន​ការ​វាយ​លុក​របស់​ខ្លួន​នៅ​តំបន់ Donbass។​ ​កាលពី​ថ្ងៃ​ទី១ ខែមិថុនា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​និយាយ​ថា ក្រុង Kiev បាន​បាត់បង់​ទាហាន​ពី ៦០ ទៅ ១០០​នាក់​ក្នុង​មួយថ្ងៃ​ក្នុង​សមរភូមិ​ការ​ប្រយុទ្ធ​។

ឥឡូវនេះ​ជាង​ពីរ​សប្តាហ៍​ក្រោយមក​លោក Arakhamia អះ​អាង​ថា ​ចំនួន​នេះ​បាន​កើន​ដល់ ២០០ ​ទៅ ៥០០​នាក់​ជា​រៀងរាល់​ថ្ងៃជា​មធ្យម​។​ ​យោង​តាម​លោក Arakhamia ខណៈ​ពេល​ដែល​ទីក្រុង Kiev បាន​ចល័ត​មនុស្ស​ ១​លាន​នាក់ ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​នៃ​ជម្លោះ​អ៊ុយ​ក្រែ​ន​អាច​បន្ថែម​កម្លាំង​ទាហាន​ជាង ២​លាន​នាក់​បន្ថែម​ទៀត​។ ទោះយ៉ាង​ណាក៏ដោយ យោងតាម​មន្ត្រី​ខាងលើ​បញ្ហា​នេះ​មិនមែន​ដោយសារតែ​ខ្វះ​ទាហាន​ទេ​គឺ​ខ្វះ​អាវុធ និង​គ្រឿង​ផ្គត់ផ្គង់​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |