សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងបញ្ជូនជំនួយយោធាចំនួន 1ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្តល់អាវុធរយៈចម្ងាយឆ្ងាយ ដែលពួកគេនិយាយថាអាចបង្កើតភាពខុសគ្នានៅក្នុងការប្រយុទ្ធ ដែលកងកម្លាំងអ៊ុយក្រែនមានចំនួនតិចជាង និងអាវុធតិចជាង ដើម្បីទប់ទល់ការវាយលុករបស់រុស្ស៊ី។
លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិ សម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រនិយាយថា ចំនួននេះនាំឲ្យចំនួនសរុបនៃជំនួយសន្តិសុខ ដែលយើងបានផ្តល់ឱ្យប្រទេសអ៊ុយក្រែនមានដល់ទៅប្រមាណ 5.6ពាន់លានដុល្លារ ចាប់តាំងពីប្រទេសរុស្ស៊ីចាប់ផ្តើមការវាយលុកលើអ៊ុយក្រែនកាលពីចុងខែកុម្ភៈ៕