(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។
យោងតាមអនុក្រឹត្យដែលទើប ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានឈ្មោះថា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» សរសេរកាត់ថា «ម.ធ.ត.» និងមានឈ្មោះជាអក្សរឡាតាំងថា TECHO STARTUP CENTER ដោយសរសេរជាអក្សរកាត់ថា «TSC» ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
«ម.ធ.ត» ជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័ត ដែលត្រូវឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធនៃ ថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ «ម.ធ.ត.» មានទីស្នាក់ការកណ្ដាលនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕