ខ្ញុំបាទឈ្មោះ រស់ វង្សា ភេទប្រុស ត្រូវជាឪពុក មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៨០០J ផ្លូវលិ ក្រុម៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ដែលមានលេខទូរសព្ទ ០១២ ២៥៤៦៥៦
សូមប្រកាសជូនដំណឹងស្ដីពីការបាត់កូនប្រុសម្នាក់ឈ្មោះ រស់ វិសុទ្ធ ភេទប្រុស អាយុ២១ ឆ្នាំ មុខរបបនិស្សិត ស្នាក់នៅផ្ទះលេខ៨០០J ផ្លូវលិ ក្រុម៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។
យោងកម្មវត្ថុខាងលើ និងយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១៨ ខែ០៥ ឆ្នាំ២០២២ គោរពចូលមកលោកប្រធាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ 6÷ខ្ញុំបាទ សូមជំរាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាជ្រាបថា÷ នៅថ្ងៃទី 9 ខែ 5 ឆ្នាំ 2022 វេលាម៉ោង 6 និង 00 នាទី កូនប្រុសខ្ញុំបាទឈ្មោះ រស់ វិសុទ្ធ បានជិះម៉ូតូចេញពីផ្ទះទៅធម្មតា ខ្ញុំបាទ ស្មានថាកូនរបស់ខ្ញុំជិះម៉ូតូទៅរៀន ឬក៏ទៅដើរលេងធម្មតារហូតមកដល់ថ្ងៃទី 18 ខែ 5 ឆ្នាំ 2020 វេលាម៉ោង 17:00 នាទី ពុំឃើញមកផ្ទះវិញ ខ្ញុំបាទក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ 6 ជួយដោះស្រាយ ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយស្វែងរកកូនប្រុសខ្ញុំឲ្យបានវិលត្រឡប់មកផ្ទះវិញផង ។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ បើសិន ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច បានឃើញកូនប្រុសខ្ញុំបាទ ដែលមានភិនភាគដូចសេចក្ដីជូនដំណឹងខាងលើ សូមមេត្តាជួយឃាតទុក្ខ និងជួយផ្ដល់ដំណឹងមកខ្ញុំបាទតាមរយៈលេខទូរសព្ទ ០១២ ២៥៤ ៦៥៦ផង ដើម្បីខ្ញុំបានយកកូនវិលត្រឡប់មកផ្ទះវិញ និងមេត្តាជួយបើកការស្រាវជ្រាវស៊ើបអង្កេតស្វែងរកកូនប្រុសខ្ញុំដោយក្ដីអនុគ្រោះ។
សូមឧត្តម លោកជំទាវ លោក លោកស្រីទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ៕ សូមអរគុណ