ភ្នំពេញ ៖ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បានបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ១៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ។
ដំណើរការឃោសនា បានប្រព្រឹត្តិទៅដោយមានកិច្ចសហការរវាងគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ជាមួយគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណៈ។
ឯគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតបានធ្វើសកម្មភាពឃោសនាប្រកបដោយភាពចាស់ទុំខាងនយោបាយ៕