ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អាល្លឺម៉ង់ សន្យាជួយអភិរក្សន៍សម្បតិ្តបេតិកភណ្ឌវប្បធម៌ពីបុរាណទាំងរូបី និងអរូបី នៅកម្ពុជា

អាល្លឺម៉ង់ សន្យាជួយអភិរក្សន៍សម្បតិ្តបេតិកភណ្ឌវប្បធម៌ពីបុរាណទាំងរូបី និងអរូបី នៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Christian Berger (គ្រីស្ទៀន បឺហ្គឺ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលាបន្ទាប់ពីឯកឧត្តម បញ្ចប់បេសកកម្មការងារនៅកម្ពុជា នាទីសី្តការក្រសួង ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ។

ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ ទាំងលោកជំទាវ រដ្ឋមន្រី្ត និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងល្អលើវិស័យវប្បធម៌ រវាងកម្ពុជា-អាល្លឺម៉ង់។

ជាពិសេសឯកឧត្តម Christian Berger (គ្រីស្ទៀន បឺហ្គឺ) បានបញ្ជាក់ជូនលោកជំទាវ ថា គ្រប់សកម្មភាពលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ គឺមានលក្ខណៈល្អប្រសើរ ក្នុងលក្ខណៈតូច និងធំ ព្រមទាំងបានចូលរួមសហការ ក្នុងការអភិវឌ្ឍ និងអភិរក្សលើវិស័យវប្បធម៌របស់កម្ពុជា ទាំងផ្នែករូបី និងអរូបី។ កិច្ចការទាំងអស់គឺមានភាពល្អប្រសើរ ដោយអាល្លឺម៉ង់ គឺជាសមាជិកមួយនៃសហគមន៍អឺរ៉ុប ។

ដូច្នេះមានកិច្ចការជាច្រើនដែលស្ថិតក្នុងក្របខ័ណ្ឌសហគមន៍អឺរ៉ុប ដូចនេះអាល្លឺម៉ង់ មានសក្តានុពល និងកម្លាំងច្រើន ជាការពិតទាក់ទងនិងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌​រវាង​ប្រទេសទាំង​ពីរនេះវិញ ​គឺអាល្លឺម៉ង់ សន្យាថា ​រាល់កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ទាំងអស់ ទាំង​លក្ខណៈតូច និងធំ គឺនៅតែបន្តជំរុញឲ្យមានការរីកចម្រើន (បេតិកភណ្ឌរូបី និងបេតិកភណ្ឌអរូបី)។

ជាការឆ្លើយតបលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា សូមថ្លែងអំណរគុណជូន​សាធារណរដ្ឋ​សហព័ន្ធអាល្លឺម៉ង់ ​ដែលតាំងពីដើមរៀងមក ​តែងតែជួយដល់កម្ពុជា ក្នុងការលើកស្ទួយ​កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌​រវាងប្រទេសទាំងពីរ ដូចជាជួយអភិរក្សសម្បតិ្តបេតិកភណ្ឌ​វប្បធម៌ នៅខេត្តសៀមរាប គឺអាល្លឺម៉ង់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួសជុលអភិរក្ស​ប្រាសាទ​នានា​ក្នុងតំបន់អង្គរ ព្រមទាំងសារមនី្ទរទួលស្លែង ភាគីអាល្លឺម៉ង់​ ក៏បានជួយច្រើន ក្នុងការ​អភិរក្សនូវឯកសារផ្សេងៗ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរផងដែរ។

ជាចុងក្រោយភាគីទាំងពីរ ឯកភាពឲ្យមានការពិភាក្សាគ្នាជាមួយអ្នកជំនាញ ដើម្បីធ្វើយ៉ាងណា ឲ្យ​ដំណើរ​ការកិច្ចសហប្រតិបតិ្តការកម្ពុជា-អាល្លឺម៉ង់ គឺមានភាពលូតលាស់ជានិរន្តរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |