(ភ្នំពេញ)៖ លោកស្រី ឈឿន សុមាលី ទីប្រឹក្សាក្រសួងព័ត៌មាន និងលោកស្រី ចន្ថា តំណាងចែកចាយ ផលិតផលអាតូមីប្រចាំនៅសហរដ្ឋអាមេរិក និងលោក ឈឿន វុត្តា ប្រធានក្រុមហ៊ុនសាន់ បានទទួលការអនុញ្ញាតពីលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ចូលជួបសម្ដែងការគួរសម ដោយនាំយកទៅជាមួយនូវផលិតផលអាតូមីមួយចំនួនជូនដល់លោករដ្ឋមន្ត្រី។
ជាមួយគ្នានេះ លោកស្រី ឈឿន សុមាលី និងលោក ឈឿន វុត្ថា ក៏បានចូលរួមចំណែកជាមួយក្រសួងព័ត៌មាន សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរើសក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ ហើយលោកស្រី ឈឿន សុម៉ាលី និងជាសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋ ចចចា ក៏បានចូលរួមឧបត្ថម្ភផងដែរ។
ដោយឡែលោកស្រី ងួន ច័ន្ទថា តំណាងចែកចាយផលិតផលបរស់ក្រុមហ៊ុន ATOMY, USA ប្រចាំទីក្រុង Atlanta រដ្ឋចចចា ក៏ឧបត្ថម្ភថវិកា១លានរៀល និងលោក ឈឿន វុទ្ធថា ប្រធាក្រុមហ៊ុនសាន់សាញ យូហ្គឺតសុខភាពកម្ពុជា បានឧបត្ថម្ភថវិកា១លានរៀលផងដែរ៕