ភ្នំពេញ៖ កីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ ដណ្ដើមបានមេដាយមាស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ បន្ទាប់ពីយកឈ្នះកីឡាករថៃ Arunno Sivapan ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ។
នេះគឺជាមេដាយមាសដំបូងគេរបស់កម្ពុជា ខណៈកីឡាករឃីកបុកស៊ីងកម្ពុជា ៣រូបទៀត នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រជាបន្ដបន្ទាប់នៅយប់នេះ ។