បន្ទាយមានជ័យ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ បើកឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលជាធម្មតាឡើងវិញ នៅព្រឹកថ្ងៃទី១ ខែឧសភានេះ តែត្រូវភ្ជាប់មកជាមួយកាតចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ និងប័ណ្ណចេញ-ចូលព្រំដែន។
ការបើកឱ្យដំណើរការប្រជាពលរដ្ឋចេញ-ចូលឡើងវិញនេះ បន្ទាប់ពីស្ថានភាព នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកម្រិតមួយអាចគ្រប់គ្រងបាន ហើយភាពស៊ាំសហគមន៍ក៏មានកម្រិតខ្ពស់ហើយដែរ៕