(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៩ ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
ឆ្នាំ២០២២នេះ គឺជាខួប៣០ឆ្នាំ ដែលកងស្វ័យការពារជប៉ុន បានបញ្ជូនកងកម្លាំងមកបំបេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហើយក៏ជាការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាលើកដំបូងរបស់ជប៉ុន ចេញក្រៅប្រទេសផងដែរ។ ដំណើរទស្សនកិច្ចអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុននៅកម្ពុជានាពេលនេះ គឺកិច្ចស្វះស្វែងមួយបន្ថែមទៀត ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិរវាងកម្ពុជា និងជប៉ុន៕