(ភ្នំពេញ)៖ នាវេលាម៉ោង១០:៥៥នាទី ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួប លោក OM BIRLA ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនង កិច្ចសហប្រតិបតិ្តការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរដែលមានស្រាប់ និងបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជានិងឥណ្ឌា រវាងសភាទាំងពីរឱ្យកាន់តែប្រសើរជាងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
សូមបញ្ជាក់ថា នៅមុនមានជំនួបជាមួយ សម្តេច សាយ ឈុំ, ប្រធានរដ្ឋសភាឥណ្ឌា ក៏បានជួបពិភាក្សាជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាផងដែរ៕