ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា១ខ្នង និងផ្លូវបេតុង១ខ្សែ ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ស្រុកបូរីជលសារ

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា១ខ្នង និងផ្លូវបេតុង១ខ្សែ ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ស្រុកបូរីជលសារ

តាកែវ៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធអគារសិក្សា១ ខ្នង និងផ្លូវបេតុង១ ខ្សែ ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត សម្តែងការអបអរសាទរចំពោះសមិទ្ធផល​ដែលបន្តកើតមាន​ក្នុងការសាលារៀន ដែលមានអាយុកាលជាង ៣០ឆ្នាំមួយនេះ ក្រោម​កម្លាំង​សាមគ្គី​ធម៌​របស់​សប្បុរសជន​ជិតឆ្ងាយ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍​វិស័យអប់រំនៅក្នុងស្រុកបូរីជលសារ ក៏ដូចជាក្នុងខេត្តតាកែវ និងនៅទូទាំងប្រទេស។

ឯកឧត្តម ហ៊ុន ម៉ាណែត សូមសម្តែងនូវការរំលឹកនឹកគុណ និងឧទ្ទិសបុណ្យ​កុសលជូនដល់វិញ្ញាណក្ខន្ធ​របស់​សម្តេចវិបុលបញ្ញា សុខ អាន ដែលបានខិតខំជួយកសាងសមិទ្ធផលយ៉ាងច្រើន​សន្ធឹកសន្ធាប់​លើគ្រប់វិស័យ ​នៅក្នុងមូលដ្ឋានខេត្តតាកែវ សម្រាប់បន្សល់ទុកជាកេរដំណែលដល់ជំនាន់​ក្រោយៗទៀត។

ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាព​ដល់វិស័យអប់រំ ហើយក៏នឹងបន្តខិតខំអភិវឌ្ឍវិស័យនេះ​ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ និង​ការ​សម្លឹង​ទៅអនាគតមួយដ៏ភ្លឺត្រចះត្រចង់ ​ដើម្បីបង្កើតឱកាសសិក្សារៀនសូត្រឱ្យបានទូលំទូលាយ និងប្រកប​ដោយគុណភាព សំដៅធានាបាននូវការរីកចម្រើនរុងរឿងជូនសង្គមគ្រួសារ និង​ប្រទេសជាតិ។

យ៉ាងណាមិញ មូលដ្ឋានគ្រឹះចម្បងនៃដំណើផ្លូវនេះ គឺការថែរក្សាឱ្យបានដាច់ខាត​នូវសុខសនិ្តភាព ដែលជា​កត្តាគ្រប់ដណ្តប់ចម្បងបំផុត ​ដើម្បីធានាបាន​នូវក្តីសង្ឃឹម និង​ឱកាស​ប្រកបដោយ​និរន្តរភាព​ក្នុងការ​អភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ។

ឯកឧត្តមសូមអគុណដល់ពលរដ្ឋនៅក្នុងខេត្តតាកែវ រួមទាំងអ្នកបូរីជលសារនេះផ្ទាល់ ដែលតែង​ជឿជាក់​លើរាជរដ្ឋាភិបាល និងការចូលរួមក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាព​របស់​ប្រទេស​ជាតិយើង​ ជាពិសេសតាមរយៈការជ្រើសរើស​មេដឹកនាំត្រឹមត្រូវ គឺសម្តេចតេជោ ដែលជាមេដឹកនាំ​ប្រកបដោយធម៌ ព្រមជាមួយនឹងសមត្ថភាព ស្នាដៃ​ និងបទពិសោធន៍យ៉ាងច្រើនលើសលប់ នៅ​ក្នុងការដឹកនាំប្រកបដោយការទទួលខុសត្រូវ​ ម៉ឺងម៉ាត់​ទាំងក្នុងដំណាក់កាលជួបគ្រោះវិបត្តិ និង​នៅ​ក្នុងកិច្ចការកសាង​ និងអភិវឌ្ឍន៍​ជាតិឱ្យរុងរឿងថ្កើងថ្កានទៅមុខ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |