ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាការពារខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង ទេសចរណ៍ នៃគណៈកម្មការ ទី៧ នៃរដ្ឋសភាជាតិ ព្រមទាំងបានយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាការពារចំនួន ៧៣៤នាក់ ក្នុងនោះម្នាក់ៗទទួលបាន ថវិកា ៨០.០០០រៀល, អង្ករ ២៥គីឡូក្រាម, មី ០១កេសតូច, ត្រីខ ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ និង ប្រេងឆា ០១ដប។
ពិធីសំណេះសំណាល និងចែកអំណោយនេះ បានរៀបចំឡើងនៅមុខសាលមហោស្រព កោះពេជ្រ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។