ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេចតេជោ ហ៊ុន សែន រីករាយចំពោះសមិទ្ធផល នៅក្រុងសៀមរាប ដោយប្រកាសជាថ្មីថា សមិទ្ធផលនេះជា «តារារះទិសឧត្តរ» របស់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន រីករាយចំពោះសមិទ្ធផល នៅក្រុងសៀមរាប ដោយប្រកាសជាថ្មីថា សមិទ្ធផលនេះជា «តារារះទិសឧត្តរ» របស់កម្ពុជា

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ចំពោះសមិទ្ធផលនានា នៅក្រុងសៀមរាប ខេត្តសៀមរាប ជាពិសេសផ្លូវទាំង ៣៨ខ្សែ ដោយប្រកាសជាថ្មីថា សមិទ្ធផលនេះជា «តារារះទិសឧត្តរ» របស់កម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងកោតសរសើរដល់គណៈកម្មការអន្តរក្រសួង ដែលបានប្រឹងប្រែងកសាងផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ឱ្យក្លាយជាសមិទ្ធផលពិត។ សម្តេចតេជោ បានថ្លែងថា ផ្លូវទាំង៣៨ខ្សែ គឺជាផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានមោទនភាព ជាមួយគណៈកម្មការអន្តរក្រសួង ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើជាប្រធាន ហើយដោយមានការប្រឹងប្រែងយ៉ាងខ្លាំង ពីឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងបណ្តាអង្គភាពជំនាញ ដែលធ្វើការសាងសង់ដោយផ្ទាល់ ជាមួយនឹងការគ្រប់គ្រងដំណើរការសម្រួល របស់អាជ្ញាធរដែនដីទីនេះ ដើម្បីធ្វើឲ្យសមិទ្ធិផលនេះ ក្លាយទៅជាការពិត ហើយវាជាផ្លែផ្កា ដែលបានមកពីសន្តិភាព និងការអភិវឌ្ឍ ដោយផ្ទាល់របស់យើងតែម្តង»

សម្តេចតេជោថ្លែងបន្ថែម «យើងរំពឹងថា បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាល ភ្ញៀវទេសចរមកកាន់ទីនេះ នឹងបង្កើតបានអំណោយផលសម្រាប់ទីក្រុងសៀមរាប និងវិស័យទេសចរណ៍ សម្រាប់ប្រទេសជាតិរបស់យើង។ ខ្ញុំពិតជាមានការរីករាយ ដោយយើងថ្ងៃនេះ បន្ទាប់ពីម្សិលមិញដែលខ្ញុំបាននិយាយ ខ្ញុំសូមប្រកាសសាជាថ្មីដាក់ថា «តារារះនៅទិសឧត្តរ» របស់យើង»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ផ្លូវទាំង៣៨ខ្សែនេះ គឺជាយកកម្ពុជា ចិញ្ចឹមកម្ពុជា សាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមការងារសាងសង់ ដែលភាគច្រើនសុទ្ធតែជាធនធានវ័យក្មេងរបស់កម្ពុជា។

សម្តេចតេជោ បានថ្លែងដែរថា ផ្លូវទាំង៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិ។ ផ្លូវទាំងនេះ គ្មានឡើយឈ្មោះ លន់ នល់, សិរិមតៈ, ចេងហេង, និងសឺង ង៉ុកថាញ់ ដែលជាអ្នកក្បត់ជាតិ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលចង់ឱ្យមានអគារខ្ពស់ៗនៅក្នុងក្រុងសៀមរាប។ សម្តេចតេជោ បានថ្លែងថា ប្រសិនបើធ្វើអគារខ្ពស់ៗបែបនោះ អង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ បានថ្លែងលើកឧទាហរណ៍ទៀតថា មានសម្បត្តិបេតិកភណ្ឌនៅប្រទេសមួយចំនួន ត្រូវបានដកចេញពីបញ្ជី ព្រោះតែការបំពាននឹងលក្ខខណ្ឌរបស់យូណេស្កូ។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសារនយោបាយដែរថា ពេលមានសន្តិភាព ត្រូវប្រឹងប្រែងរក្សា កុំចាំដល់ពេលមានសង្គ្រាម ទើបប្រឹងស្រែករកសន្តិភាព។ អ្នកដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព មិនត្រូវអត់ឱនឱ្យនោះឡើយនោះ ពោលមិនត្រូវញញើត ក្នុងបំផ្លាញពួកក្បត់ជាតិទាំងនោះទេ។

ស្របពេលជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «តើពាក្យថា «ដឹកនាំយូរទៅ កាន់តែក្រទៅ» ឆ្លុះបញ្ចាំងនឹងតថភាពសង្គមកម្ពុជាដែរទេ ខណៈសង្គមក្រោយឆ្នាំ១៩៧៩ ប្រជាពលរដ្ឋរកតែស្បែកជើងពាក់មិនបានផងនោះ?»

តាមរយៈការអភិវឌ្ឍក្រុងសៀមរាបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនថា អ្នកប្រព្រឹត្តអំពើអានាចារ និងធ្វើសកម្មភាពចោរកម្មក្នុងក្រុងសៀមរាប ត្រូវបញ្ចប់សកម្មភាព ព្រោះកាមេរ៉ាសុវត្ថិភាព បានបំពាក់តាមទីសាធារណៈអស់ហើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |