ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ មានការថយចុះគួរឲ្យកត់សម្គាល់

សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ មានការថយចុះគួរឲ្យកត់សម្គាល់

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ មានការថយចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩កន្លងទៅ។ ខណៈរយៈពេល២ខែ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ គ្រោះថ្នាក់ថយចុះចំនួន២៣៣លើក ស្មើនឹង៣៤ភាគរយ។

តាមរយៈទំព័រ Facebook សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា ផ្អែកតាមទិន្នន័យខាងលើនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើននៅពេលប្រទេសជាតិ មានការរីកចម្រើន មានកំណើនយានយន្តធ្វើដំណើរ និងកំណើនអ្នកបើកបរក៏ដោយ តែគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។

ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ជាពិសេស អ្នកប្រើប្រាស់ ផ្លូវថ្នល់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្ដេចក្រឡាហោម ស ខេង ដែលបានបង្ហោះនៅលើទំព័រ Facebook៖

«សួស្តីបងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះគឺជាថ្ងៃទី១ ខែកក្កដា ជាថ្ងៃបញ្ចប់ពាក់កណ្តាលឆ្នាំ២០២០ ហើយនៅថ្ងៃនេះ ខ្ញុំក៏សូមជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលប្រកបដោយភាពវិជ្ជមាន នៃបញ្ហាចរាចរណ៍រយៈពេល១ឆមាស ឆ្នាំ២០២០នេះ គឺការគ្រោះថ្នាក់មានការថយចុះគួរកត់សម្គាល់ បើប្រៀបធៀប នឹងឆ្នាំមុន និងមុនពេលមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ទិន្នន័យជាផ្លូវការ បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល១ឆមាស (ពីថ្ងៃទីខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា) ឆ្នាំ២០២០នេះ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ៥៥២លើក ស្មើ២៥% (១,៦១៩ លើ២,១៧១លើក) ចំនួនមនុស្សស្លាប់ថយចុះ ១៧២នាក់ ស្មើនឹង១៧% (៨៦១ លើ១,០៣៣នាក់) ចំនួនអ្នករងរបួសថយចុះ៧៧៨នាក់ ស្មើនឹង២៤% (២,៤៤៩ លើ៣,២២៧នាក់)។

ដូចគ្នានេះដែរបើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ រយៈពេល២ខែ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺខែឧសភា និងខែមិថុនា ឆ្នាំ២០២០ និងខែឧសភា និងខែមិថុនា ឆ្នាំ២០១៩ គឺគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ២៣៣លើក ស្មើនឹង៣៤% (៤៥៧ លើ៦៩០លើក) ចំនួនមនុស្សស្លាប់មានការថយចុះ៧៩នាក់ ស្មើនឹង២៥% (២៤១ លើ៣២០នាក់) និងអ្នករងរបួសបានថយចុះ២៣៣នាក់ ស្មើនឹង២៣% (៧៦៦ លើ៩៩៩នាក់)។

តាមទិន្នន័យបញ្ជាក់ខាងលើនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍ កាន់តែច្រើននៅពេលប្រទេសជាតិយើង មានការរីកចម្រើន មានកំណើនយានយន្តធ្វើដំណើរ និងកំណើនអ្នកបើកបរក៏ដោយ តែគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ។

លទ្ធផលវិជ្ជមាននេះ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមថ្លែងអំណរគុណដល់ បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ ផ្លូវថ្នល់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក យ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ។

សូមថ្លែងអំណរគុណ ចំពោះគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និងអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ ជូនប្រជាពលរដ្ឋផងដែរ។ ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិដែលបានផ្ញើសារ និងការបញ្ចេញមតិ ជាពិសេសនៅក្នុងផេកហ្វេសប៊ុករបស់ខ្ញុំផ្ទាល់តែម្តង ដែលសុទ្ធតែជាសារ និងមតិប្រកបដោយខ្លឹមសារចូលរួមស្ថាបនា និងកែលំអរ។

ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិ បន្តចូលរួមផ្តល់ជាមតិយោបល់ ក្នុងន័យស្ថាបនា និងកែលំអរថែមទៀត ដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែល្អប្រសើរឡើង គឺមានន័យថា អត្រាគ្រោះថ្នាក់ចរាចរណ៍នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈ កាន់តែមានរបៀបរៀបរយ ល្អប្រសើរ សមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាប្រជាជាតិស៊ីវិល័យ។

ជាមួយគ្នានេះ ខ្ញុំសូមក្រើនរំលឹកថែមទៀតដល់ កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ត្រូវកាត់បន្ថយ ឬលប់បំបាត់ឲ្យបាននូវបាតុភាព អវិជ្ជមានផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង»៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |