ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋកុំបារម្ភរឿងផលប៉ះពាល់របស់វ៉ាក់សាំងកូវីដ១៩ និងចាត់ទុកការឃោសនាអកុសល ជារឿងអត់ប្រយោជន៍

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋកុំបារម្ភរឿងផលប៉ះពាល់របស់វ៉ាក់សាំងកូវីដ១៩ និងចាត់ទុកការឃោសនាអកុសល ជារឿងអត់ប្រយោជន៍

(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលគិតគូរយ៉ាងខ្ពស់បំផុតពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការស្រោចវ៉ាក់សាំងនោះ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានអារម្មណ៍នឹងនរ និងកុំព្រួយបារម្ភអំពីផលប៉ះពាល់របស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

សារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានការឃោសនាអកុសលអំពីផលប៉ះពាល់រឿងវ៉ាក់សាំងនៅពេលចាក់ចូលក្នុងខ្លួនមនុស្ស ដែលសម្ដេចបានចាត់ទុកថា ការឃោសនាអកុសលនេះ គឺជារឿងឥតប្រយោជន៍ ខណៈនៅលើពិភពលោកបានចាក់វ៉ាក់សាំងកូវីដ១៩ដូចកម្ពុជានេះ រាប់ពាន់លាននាក់ទៅហើយ ហើយសម្ដេចក៏មិននឹកស្មានថា មានមនុស្សមកនិយាយរឿងអកុសលបែបនេះដែរ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការលើកឡើងណាមួយទាក់ទងនឹងឃោសនាអកុសលវាជារឿងឥតប្រយោជន៍ ខ្លះថាការចាក់វ៉ាក់សាំងនឹងបង្កើតជំងឺនៅថ្ងៃក្រោយ។ ខ្ញុំមិននឹកស្មានថា មានមនុស្សប្រទេសដែលនិយាយបែបនេះ ខណៈនៅលើពិភពលោកបានចាក់វ៉ាក់សាំងរាប់ពាន់លាននាក់»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន មិនមែនតែប្រជាជនកម្ពុជាជាង១៤លាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ ពោលមានទូទាំងពិភពលោកដែលបានចាក់វ៉ាក់សាំង។ សម្ដេចបន្ដទៀតថា នេះមិនមែនជារឿងថ្មីនោះទេ ពោលយើងធ្លាប់ទទួលការបំភ័យរឿងចាក់វ៉ាក់សាំងនេះ តាំងពីដើមមកម្ល៉េះ ពោលតាំងពីកម្ពុជាផ្ដើមដំណើរការចាក់ដូសទី១មកម្ល៉េះ។

ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានស្នើដល់ប្រជាពលរដ្ឋកុំមានការភិតភ័យ ហើយទទួលយកនូវវិធានការការពារ ជាមួយការទទួលយកវ៉ាក់សាំង ដែលនៅពេលនេះកម្ពុជា កំពុងជំរុញការចាក់ដូសទី៣ និងទី៤ ដល់ប្រជាពលរដ្ឋ ព្រមជាមួយការចាក់ជូនកុមារអាយុ៣ឆ្នាំ។

ពាក់ព័ន្ធករណីនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក១៩) និងជាប្រធានអនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) កាលពីពេលថ្មីៗនេះ បានប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលកើតចេញពី ជនខិលខូច ដោយប្រឌិតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាំឱ្យកើតជំងឺមហារីកឈាម និងបានចាត់ទុកចំពោះការប្រឌិតព័ត៌មាននេះជាការញុះញង់បង្ករជា មហន្ដរាយដល់សង្គមជាតិ។

លោកស្រី ឱ វណ្ណឌីន បានចាត់ទុកថា ការដែលមានព័ត៌មានប្រឌិតពីជនខិលខូច ដែលបំផុសចលនាមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង គឺជាការខុសឆ្គង ធំណាស់ និងជាការបង្ករជាគ្រោះមហន្តរាយដ៏ធំទៅដល់ប្រជាពលរដ្ឋ និងបង្ករមហន្តរាយទៅដល់សុខភាពសាធារណៈ និងដល់សង្គមជាតិផងដែរ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៨១០,៣៥៣នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៦៤,០៤៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២៩,៣៥៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៤៣,០៩៩នាក់
៤៖ អាយុ៥ឆ្នាំ ៣៧៤,៦៤៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ២៩៩,២១៣នាក់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |