ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្ដេចក្រឡាហោម ស ខេង៖ សមិទ្ធផលធំពីរ បានមកពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

សម្ដេចក្រឡាហោម ស ខេង៖ សមិទ្ធផលធំពីរ បានមកពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។

ឆ្លងកាត់ដំណាក់កាលទី១ រហូតមកដល់ពេលនេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សមិទ្ធផលធំៗពីរ ដែលកម្ពុជាសម្រេចបានឆ្លើយតបទៅនឹងចក្ខុវិស័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងនោះរួមមាន៖

*ទី១៖ ផ្អែកលើការសម្របសម្រួលឯកភាពស្រុះស្រួលគ្នាខាងនយោបាយ យើងបានរៀបចំធ្វើការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដើម្បីបង្កើតឡើងនូវក្រុមប្រឹក្សាគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិយ៉ាងទៀងទាត់ ទៅតាមអាណត្តិដែលកំណត់ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីមួយៗ។

ក្រុមប្រឹក្សាជាប់ឆ្នោតទាំងនេះ គឺជាស្ថាប័នអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការដ៏មានសក្តានុពល ជាតំណាងឱ្យផលប្រយោជន៍ដោយផ្ទាល់របស់សហគមន៍ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។ ដើម្បីធានាឱ្យក្រុមប្រឹក្សាតាមថ្នាក់រដ្ឋបាលនីមួយៗ សម្រេចបាននូវបេសកកម្មរបស់ខ្លួន ក្នុងការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ យើងបានរៀបចំឡើងវិញ និងដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ កំពុងបំពេញតួនាទីក្នុងនាមជាតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។

ប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងអភិវឌ្ឍធនធានមនុស្សតាមបែបវិមជ្ឈការដែលផ្តល់សិទ្ធិអំណាច និងស្វ័យភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពបុគ្គលិក ប្រកបដោយប្រសិទ្ធភាពកំពុងត្រូវបានអនុវត្ត និងកែលម្អជាបណ្តើរៗ។ ប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីប្រជាពលរដ្ឋក៏ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តដើម្បីធានា ដល់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងសមធម៌។

មូលនិធិឃុំ សង្កាត់ មូលនិធិក្រុង ស្រុកក៏ត្រូវបានរៀបចំបង្កើត និងបានផ្ទេរមូលនិធិទៅឱ្យរដ្ឋបាលទាំងនោះ សម្រាប់គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិរបស់ខ្លួនដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការក្នុងការផ្តល់សេវា និងការអនុវត្តគម្រោងអភិវឌ្ឍមូលដ្ឋាននានាក្នុងក្របខ័ណ្ឌ មុខងារជាអាណត្តិទូទៅរបស់ខ្លួន និងធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌមួយចំនួនក៏ត្រូវបានផ្ទេរជាបណ្តើរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមមុខងារដែលបានផ្ទេរទៅឲ្យ។

ការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនៃរដ្ឋបាលថ្នាក់ក្រោមជាតិបានធ្វើឱ្យផ្លាស់ប្តូរគណនេយ្យភាព ដែលរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវមានគណនេយ្យភាពជាចម្បង និងដោយផ្ទាល់ចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ស្ថាប័នថ្នាក់ជាតិអំពីការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានា។

*ទី២៖ យើងសម្រេចបាននូវការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរមុខងារ និងធនធានក្នុងវិស័យអាទិភាពនានាជាបណ្តើរៗ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងរយៈពេលកន្លងមកនេះមានក្រសួង ស្ថាប័នចំនួន២០ ដែលស្ថិតនៅក្នុងវិស័យអាទិភាពនានាបានចូលរួមក្នុងកិច្ចដំណើរការរៀបចំផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទៅតាមដំណាក់កាលនីមួយៗ។

មុខងារមួយចំនួនត្រូវបានផ្ទេរតាមរយៈការធ្វើប្រតិភូកម្ម (វិសហមជ្ឈការ) និងមុខងារមួយចំនួនទៀតបានផ្ទេរតាមរយៈការប្រគល់វិមជ្ឈការ) មានជាអាទិ៍៖ មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ក្នុងវិស័យសុខាភិបាល និងមុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររដ្ឋក្នុងវិស័យសង្គមកិច្ច ត្រូវបានធ្វើវិមជ្ឈការទៅឲ្យរដ្ឋបាលរាជធានី ខេត្ត មុខងារក្នុងវិស័យអប់រំ ចំនួន៣រួមមាន មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា ការអប់រំកុមារតូច និងការអប់រំក្រៅប្រព័ន្ធ ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុកទាំង១៤នៃខេត្តបាត់ដំបង និងមុខងារចំនួន៥៥ក្នុងវិស័យចំនួន២០ ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌតាមរយៈការធ្វើសមាហរណ-កម្មនូវការិយាល័យជំនាញនានាបញ្ចូលទៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

តាមរយៈការផ្ទេរមុខងារដោយភ្ជាប់មកជាមួយនូវសិទ្ធិអំណាច និងធនធាន រួមមាន ទាំងធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងធនធានមនុស្សទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នដែលមានសមត្ថភាព និងមានលទ្ធភាពជាបណ្តើរៗ ក្នុងការទទួលខុសត្រូវលើការរៀបចំ គ្រប់គ្រង និងចាត់ចែងការផ្តល់សេវាសាធារណៈ និងការអនុវត្តគម្រោងអភិវឌ្ឍនានា ដើម្បីបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង នៅតាមមូលដ្ឋាននីមួយៗ។

ផ្អែកលើសមិទ្ធផលធំៗ ដែលសម្រេចបាននាពេលកន្លងមកនេះ បានបង្ហាញឱ្យឃើញថា ការកំណត់នូវចក្ខុវិស័យដ៏ច្បាស់លាស់ និងការខិតខំប្រឹងប្រែងអនុវត្តប្រកបដោយឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ចំពោះកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងមកនេះ ក្នុងការធ្វើឱ្យប្រសើរឡើងជាលំដាប់ នូវការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការចូលរួមកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |