សហរដ្ឋអាមេរិក៖ នាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក USS Truman កំពុងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រមេឌីទែរ៉ាណេភាគកណ្តាល ជាមួយនឹងនាវាផ្ទុកយន្តហោះបារាំង និងអ៊ីតាលី។
សារព័ត៌មាន Associated Press បានចូលថតកាលពីថ្ងៃព្រហស្បតិ៍នៅលើនាវាផ្ទុកយន្តហោះ ជាកន្លែងដែលអង្គភាពកងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងហ្វឹកហាត់ ដើម្បីបង្កើតអន្តរប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តណាតូ ដែលកំពុងហោះហើរលើដែនអាកាសរបស់ខ្លួន ខណៈកំពុងគាំទ្រដោយផ្ទាល់ដល់បេសកកម្មល្បាតដែនអាកាស របស់អង្គការណាតូនៅលើតំបន់នៅអឺរ៉ុបខាងកើត។ មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកអាមេរិកលោក Carlos Del Toro បាននិយាយពីនាវាផ្ទុកយន្តហោះថា ថ្ងៃនេះនាវាកំពុងធ្វើប្រតិបត្តិការជាមួយនឹងនាវាចម្បាំងរបស់អ៊ីតាលី Cavour និងនាវាផ្ទុកយន្តហោះបារាំង Charles de Gaulle។
នាវាផ្ទុកយន្តហោះត្រូវបានផ្តល់ការហ្វឹកហ្វឺន និងដំណើរការជាមួយយន្តហោះចម្បាំងប្រទេសរ៉ូម៉ានី ក្នុងការរៀបចំសម្រាប់ការគាំទ្របេសកកម្មល្បាតដែនអាកាស។ ដោយហោះចេញពីសមុទ្រ Adriatic, Ionian និង Aegean យន្តហោះអាមេរិកកំពុងល្បាតលើព្រំដែនប្រទេសរ៉ូម៉ានីជាមួយអ៊ុយក្រែន។ ការល្បាតដែនអាកាសដែលត្រូវបានពង្រឹង គឺជាផ្នែកមួយនៃវិធានការរបស់ណាតូដែលត្រូវបាន ណែនាំនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីការបញ្ចូលឧបសម្ព័ន្ធរបស់រុស្ស៊ីឧបទ្វីបគ្រីមៀ៕