(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅបន្ដ របស់រដ្ឋបាលខេត្តបាត់ដំបង។
សន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តបាត់ដំបង បានផ្ដើមដំណើរការនៅថ្ងៃទី០៩ ខែមីនាម្សិលមិញ ក្រោមអធិបតីភាព លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។
នៅក្នុងពិធីនេះដែរមានរបៀបវារៈ ដូចខាងក្រោម៖
* ការធ្វើបទបង្ហាញស្តីពីសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ដោយលោកស្រី កែវ ដាណា អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង
* បទអន្ដរាគមន៍លើប្រធានបទ «ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ» ឧទ្ទេសនាមដោយ លោក ធូ ភា អភិបាលរងខេត្ត
* បទអន្ដរាគមន៍លើប្រធានបទ «ការគ្រប់គ្រងដែនការពារអភិរក្ស (ដែនគោក និងដែនទឹក) និងការងារគ្រប់គ្រងដីរបស់រដ្ឋ» ឧទ្ទេសនាមដោយ លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត
* បទអន្ដរាគមន៍លើប្រធានបទ «ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ» ឧទ្ទេសនាមដោយ លោក តេង គឹមស៊ាន នាយករងរដ្ឋបាលសាលាខេត្ត
* បទអន្ដរាគមន៍លើប្រធានបទ «វឌ្ឍនភាព នៃការរៀបចំសណ្តាប់ធ្នាប់ សាធារណៈនៅតាមទីប្រជុំជនក្រុង ស្រុក» ឧទ្ទេសនាមដោយ លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត
* បទអន្ដរាគមន៍លើប្រធានបទ «ការផ្តល់សេវារដ្ឋបាល