ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

លោក Putin ​និយាយ​ថា ប្រតិបត្តិការ​នៅ​អ៊ុយ​ក្រែ​ន​ដំណើរការ​ទៅតាម​ផែនការ​

លោក Putin ​និយាយ​ថា ប្រតិបត្តិការ​នៅ​អ៊ុយ​ក្រែ​ន​ដំណើរការ​ទៅតាម​ផែនការ​

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ប្រតិបត្តិការយោធា​របស់​លោកនៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នកំពុងដំណើរការ​ទៅតាម​ផែនការ​។ និយាយ​នៅក្នុង​បណ្ដាញ​វីដេអូ​ជាមួយ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​របស់លោក លោក Putin និយាយ​ថា គោលដៅ​ទាំងអស់​កំពុង​ឈាន​ដល់​ការសម្រេច​ដោយ​ជោគជ័យ​។

លោក​បាន​សរសើរ​យោធា​រុស្ស៊ី​ថា ​ជា​វីរបុរស ហើយ​បាន​បញ្ជា​ឱ្យ​បង់​ប្រាក់​បន្ថែម​ដល់​គ្រួសារ​ទាហានដែល​ត្រូវ​បាន​សម្លាប់ និង​ទាហាន​ដែល​រង​របួស​ក្នុង​បេសកកម្ម​របស់​ពួកគេ។​ កងកម្លាំង​រុស្ស៊ី​បាន​ជំរុញ​សង្គ្រាម​របស់​ពួកគេ​នៅ​អ៊ុយ​ក្រែ​ន ដោយ​ដណ្ដើម​បាន​កំពង់ផែ​សមុទ្រ​យុទ្ធសាស្ត្រ​មួយ និង​គំរាម​ដណ្ដើម​យក​មជ្ឈមណ្ឌល​ថាមពល​ធំ​មួយ ទោះ​បីជា​ភាគី​ទាំងពីរ​បាន​ជួប​ប្រជុំគ្នា​នៅ​ក្នុង​ប្រទេស​បេឡា​រុស និង​បាន​ចរចា​ព្រមព្រៀង​ឲ្យ​មាន​ច្រក​របៀង​សុវត្ថិភាព ដើម្បី​ជម្លៀស​ពលរដ្ឋ​ដោយ​សុវត្ថិភាព​ក៏ដោយ​។

​អង្គការសហប្រជាជាតិ​និយាយ​ថា មនុស្ស​ជាង​ ១​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ចាប់ផ្ដើម​។ ចំនួន​នេះ​ស្មើនឹង​ជាង ២% នៃ​ចំនួន​ប្រជាជន​អ៊ុយ​ក្រែ​ន ទោះបីជា​អ្នក​ដែល​ភៀសខ្លួន​ពី​អ៊ុយ​ក្រែ​ន​មួយ​ចំនួន ជា​ពលរដ្ឋ​ប្រទេស​ផ្សេងទៀត​ក៏ដោយ​។​ ទីភ្នាក់​ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិបាន​ព្យាករណ៍​ថា ប្រជាជន​រហូតដល់ ៤​លាន​នាក់​អាច​ចាក​ចេញពី​អ៊ុយ​ក្រែ​ន ជា​ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន ៤៤លាន​នាក់​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |