ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំង អស់ឱ្យរួមគ្នាបន្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ តាមរយៈការទៅទទួលយកនូវវ៉ាក់សាំងដូសជំរុញ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) នៅព្រឹកថ្ងៃទី២ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ទៅកាន់ប្រជាពលរដ្ឋទាំងអស់ សូមបន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការទៅទទួលយកវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។
សម្តេចតេជោ បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ តាមរយៈវិធានការ៣កុំ និង៣ការពារ ជាពិសេសការទទួលយកវ៉ាក់សាំងឱ្យគ្រប់ដូសទៅតាមការកំណត់។
បើតាមក្រសួងសុខាភិបាល កំណើនអត្រា នៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែមីនានេះ ធៀបនឹងចំនួនប្រជាជនសរុប១៦លាន នាក់ សម្រេចបានជាង៩១ភាគរយហើយ៕