(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។
ការងារសំខាន់ចំពោះមុខដែលត្រូវយកចិត្តទុកដាក់ក្នុងការជួសជុល រួមមាន ជួសជុលពង្រឹងកម្រាលថ្មបាយក្រៀមដែលបុព្វបុរសបានក្រាលលើផ្លូវចូលប្រាសាទ ដែលថ្មមួយចំនួនត្រូវពុកផុយ បាក់ស្រុត និងបាត់បង់ឡើងវិញ។ ដោយធ្វើការពង្រឹងគ្រឹះក្រោម ជួសជុលថ្មដែលបាក់ខូច និងស្វែងរកថ្មដែលបាត់មកដាក់តាមទីតាំងដើម។
ការងារជួសជុលថែទាំនេះជាផ្នែកមួយនៃកិច្ចអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានធ្វើជាប្រចាំ ដើម្បីថែរក្សាប្រាង្គប្រាសាទបុរាណឱ្យនៅគង់វង្សយូរអង្វែង៕