ត្បូងឃ្មុំ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ មានតម្លៃប្រមាណ ៥០លានដុល្លា ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន គ្រោងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាដើមខែមីនាខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជាមន្ទីរពេទ្យមួយដែលបានបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានការទទួលព្យាបាល វះកាត់ ពិគ្រោះយោបល់ជំងឺទូទៅ ជាមួយក្រុមគ្រូពេទ្យជំនាញប្រមាណជាង៤០០នាក់។
មន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគ និងមានវិសាលភាពព្យាបាលជូនប្រជាជនមកពីខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី៕