ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី២៥ ខែកុម្ភៈនេះ បានប្រកាសថា សម្តេចបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩។ ដូច្នេះដើម្បីធានាកុំឲ្យមានការឆ្លងបន្តដែលអាចចេញពីសម្តេចក្នុងពេលកំពុងមានការសង្ស័យ សម្តេចបានសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយៈពេលខ្លីសិន។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះជាត្រូវដាក់ខ្លួនដោយឡែក សម្តេចនៅតែបន្តធ្វើការតាមទម្លាប់ ។ សម្តេច
ប្រកាសមិនទាន់លុបចោលកម្មវិធីសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។
សម្តេចបញ្ជាក់ថា “ខ្ញុំនឹងបន្តធ្វើតេស្ត ដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមានកូវីដ-១៩ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក ខ្ញុំនឹងជូនព័ត៌មានតាមក្រោយ”៕