ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ក្រសួង​ព័ត៌មាន​ស្នើ​អង្គភាព​ផ្សព្វផ្សាយ​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣

ក្រសួង​ព័ត៌មាន​ស្នើ​អង្គភាព​ផ្សព្វផ្សាយ​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣

ស៊ីហ្គេម៖ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​បាន​ជូនដំណឹង ស្នើ​ឲ្យ​គ្រប់​អង្គភាព​ផ្សព្វផ្សាយ​ទាំងអស់ចូលរួម​សហការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។​ ​ការអំពាវនាវ​របស់​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​នេះ បន្ទាប់ពី​មានការ​ជំរុញ​ឲ្យ​បំផ្ទុះ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​ជាថ្មី ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ក្នុង​កម្មវិធី​សន្និសីទ​ប្រដាល់​គុន​ខ្មែរ​មួយកាលពី​ថ្មីៗ។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​គូសបញ្ជាក់ថា រហូតមកទល់​ពេលនេះនៅសល់តែ​ជាង ៤០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះកម្ពុជា​នឹង​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នា​ឆ្នាំ​២០២៣។​ ​ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះបាន​ប្រ​ព្រឹត្ត​ទៅដោយ​រលូន និង​មាន​ភាព​អ៊ឹកធឹក ហើយ​បាន​ជ្រូច​ជ្រាប​យ៉ាង​ទូលំទូលាយ​ដល់​សាធារណជន និង​មានការ​ចូលរួម​ពី​កីឡាករ​-​កីឡាការិនី ប្រជាពលរដ្ឋ គ្រប់​ស្រទាប់​មហាជន​ទាំង​នៅក្នុង​ប្រទេស ទាំង​ក្រៅប្រទេស ឯកឧត្តម ខៀវ កាញ្ញារីទ្ធ បានស្នើ​សូម​ឲ្យ​ម្ចាស់​អង្គភាព​ផ្សព្វផ្សាយ​ទាំងអស់ ចូលរួម​សហការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយស្ដីពី​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ក្នុង​កម្មវិធី​ផ្សាយ​របស់ខ្លួន ពិសេស​ការប្រកួត​កីឡា​ជាតិឲ្យ​បាន​ផុសផុល ដើម្បី​បំផុសស្មារតី និង​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ឲ្យ​ខិតខំ​ធ្វើការ​ហ្វឹកហាត់​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​កាន់តែ​សកម្ម​ថែមទៀត។​ ​ម្យ៉ាង​ក៏​ដើម្បី​បំ​ផុស​ស្មារតី​យុវជន និង​ប្រជាពលរដ្ឋ​ឲ្យ​គាំទ្រ និង​ស្នេហា​វិស័យ​កីឡា ដើម្បី​លើកទឹកចិត្ត​កីឡាករ​-​កីឡាការិនី​របស់​កម្ពុ​ជា​កាន់​តែមាន​ឆន្ទៈ​ប្រកួត​ដណ្ដើម​ជោគជ័យ​ជូន​ជាតិ មាតុភូមិ ក្រោម​ពាក្យស្លោក “​កីឡា​រស់ក្នុង​សន្ដិភាព​”។​

​ទន្ទឹម​ជាមួយគ្នា ក្រសួង​ព័ត៌មាន​ក៏បាន​ចាត់​បញ្ជូន​មន្ដ្រីជាន់ខ្ពស់​ក្រសួង ៣​រូប​ថែមទៀតដើម្បី​ចូលរួម​បំពេញការងារ​ជាមួយ​គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មាននៃ​គណៈកម្មាធិការ​ជាតិ CAMSOC ដើម្បី​បំពេញការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ​ស្របតាម​ទិសដៅ​ដែល CAMSOC បានដាក់​ចេញ​ក្នុង​សន្និបាត​កាលពី​ថ្មីៗ​ផងដែរ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ថ្មី​មួយទៀតដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ខៀវ កាញ្ញារីទ្ធ។​ ​ក្រឡេក​មក​ចាប់អារម្មណ៍​អគ្គនាយដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង BTV-News វិញ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះបាន​បង្កើន​ការផ្សព្វផ្សាយ​អំពី​សកម្មភាព​កីឡា​ជាច្រើន ទាំង​កីឡា​ជាតិ និង​អន្ដរជាតិ ពិសេស​អំពី​កម្មវិធី​ពាក់ព័ន្ធ​នឹង​ការផ្សព្វ​ផ្សាយអំពី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ជាក់ស្ដែង​ក្នុង​ឆ្នាំ​ថ្មី​២០២២ នេះ BTV-News បាន​បង្កើត​នូវ​កម្មវិធី​ថ្មី​មួយទៀត​ឈ្មោះថា «​ផ្ទះ​ស៊ី​ហ្គេម ២០២៣» ដែលជា​កម្មវិធី​មួយ​ដ៏​មាន​សារៈសំខាន់ ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នូវ​កម្ពុជា ជាមួយ​កិច្ចសម្ភាសន៍​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ និង​ស្ថាប័ន​ជំនាញដើម្បី​បង្ហាញ​នូវ​បច្ចុប្បន្នភាព និង​ការត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះនា​ឆ្នាំ​២០២៣៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |