ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងប្រមាណ ១.៨លានដុល្លារ ដល់អង្គការដោះមីនចំនួន២ នៅកម្ពុជា

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងប្រមាណ ១.៨លានដុល្លារ ដល់អង្គការដោះមីនចំនួន២ នៅកម្ពុជា

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ជំនួយឥតសំណងចំនួន ១,៧៩៩,១៦៦ដុល្លារអាមេរិក ដល់អង្គការដោះមីនចំនួន២ ដែលជាជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន នៅស្ថានទូតជប៉ុន នាថ្ងៃរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖

ទី១៖ ថវិកាចំនួន ៩០០,៧៨៧ដុល្លារអាមេរិក សម្រាប់គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជាមួយនឹងការបោសសម្អាតគ្រាប់បែបចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី២) អង្គភាពទទួលជំនួយ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។

នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ៤៧០ហិចតា ព្រមទាំងផ្ទេរវិធីសាស្ត្រដែលមានប្រសិទ្ធិភាព និងសុវត្ថិភាព ក្នុងការបោសសម្អាត គ្រាប់បែកចង្កោម ទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ គម្រោងនេះ ក៏នឹងផ្ដល់ការ អប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ លើសពីនេះ អ្នកជំនាញកសិកម្មនឹងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។

និងទី២៖ ថវិកាចំនួន ៨៩៨,៣៧៩ដុល្លារអាមេរិក សម្រាប់គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើង វិញជាមួយនឹងការបោសសម្អាតមិននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី២) អង្គភាពទទួលជំនួយ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។

នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៥០ហិចតា ព្រមទាំងផ្ទេរវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការ បោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅអង្គការ CMAC។ គម្រោងនេះក៏នឹងផ្ដល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ មិនតែប៉ុណ្ណោះអង្គការនឹងគាំទ្រកសិករតាមរយៈការបង្រៀនបច្ចេកទេស ដាំដុះស្រូវ និងការបង្កើតកសិដ្ឋានគំរូនៅលើ ទីតាំងដីដែលបោសសម្អាតមីនរួចរាល់។

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមហិរញ្ញប្បទានឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ២០០២ ដើម្បីជួយដល់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍន៍។ រហូតមកដល់ពេលនេះ ស្ថានទូតជប៉ុនបានផ្ដល់ជំនួយជាង ១៤០គម្រោង នៅកម្ពុជាតាមរយៈកម្មវិធីនេះ។ គម្រោងនីមួយៗ បានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

អង្គការសកម្មភាពកំចាត់មីន ជប៉ុន (JMAS) បានអនុវត្តគម្រោងបោសសម្អាតមីនតាំងពីឆ្នាំ២០០២មកម្លេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) ហើយបានបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់ពាន់គ្រាប់។ លើសពីនេះទៀត ចាប់តាំងពីឆ្នាំ២០១៩មក JMAS បានផ្តល់ជំនួយផ្នែកកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលរស់តំបន់ដែលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូវបានបោសសម្អាតហើយ។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៨មក រដ្ឋាភិបាលជប៉ុន បានគាំទ្រដល់សកម្មភាពកំចាត់មីន នៅកម្ពុជា តាមរយៈគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗជាច្រើនដែលទឹកប្រាក់សរុបប្រមាណជា២០០លានដុល្លារអាមេរិក។ ជាជាក់ស្ដែងយើងបានគាំទ្រដោយផ្ទាល់ដល់សកម្មភាពកំចាត់មីននានា របស់ CMAC តាមរយៈជំនួយឥតសំណង។ ម្យ៉ាងវិញទៀតតាមរយៈទីភ្នាក់ងារ JICA យើង បានផ្តល់ជំនួយឥតសំណង០៧ ដំណាក់កាលរួចមកហើយ ដើម្បីផ្តល់ឧបករណ៍ចាំបាច់សម្រាប់សកម្មភាពកំចាត់មីន។ កាលពីខែតុលាយើងបានចុះហត្ថលេខា លើខិតប្ដូរសារជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន (CMAA) ដើម្បីផ្តល់រថយន្តសម្រាប់រុករកមីន។

ទន្ទឹមនឹងនេះដែរ លោកថារដ្ឋាភិបាលជប៉ុន បានគាំទ្រគម្រោងរបស់ JMAS មិនត្រឹមតែ០២គម្រោង ដែលបានចុះហត្ថលេខានៅថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែក៏មានគម្រោងដូចជាការផ្ទរជំនាញកំចាត់មីន និងការពង្រឹងសមត្ថភាពរបស់ CMAC តាមរយៈកិច្ចសហប្រតិបត្តិ ការបច្ចេកទេសជាមួយ JMAS ផងដែរ។ តាមរយៈគម្រោងទាំងនេះសមត្ថភាពរបស់ CMAC ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូវបានពង្រឹងហើយ CMAC បាននឹងកំពុងចែករំលែកចំណេះដឹងរបស់ពួកគេជាមួយប្រទេសដទៃទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈកិច្ចសហប្រតិបត្តិការភាគខាងត្បូង និងខាងត្បូង។

រដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅខ្ពស់ក្នុងការកំចាត់គ្រាប់មីនប្រឆាំងមនុស្សឱ្យអស់ ត្រឹមឆ្នាំ២០២៥ នៃអនុសញ្ញាអូតាវ៉ៅ។ សកម្មភាពរបស់ CMAC គឺមិនអាចខ្វះបានសម្រាប់ការសម្រេចបាននូវគោលដៅនេះ ហើយយើងជឿជាក់ថាគម្រោងដែលអនុវត្តដោយ JMAS រួមជាមួយ CMAC ក៏មានសារៈសំខាន់ផងដែរ។

តាមរយៈគម្រោងទាំងពីរនេះ សង្ឃឹមថាជំនាញកំចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ CMAC នឹងកាន់តែប្រសើរបន្ថែមទៀត ការរងគ្រោះរបស់ប្រជាជនដែលបណ្តាលមកពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាត់បន្ថយបន្ថែមទៀត ហើយជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់រងគ្រោះដោយសារគ្រាប់មីន នឹងកាន់តែសម្បូរបែប។

«ខ្ញុំសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននឹងកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីកែលម្អនូវគុណភាពជីវភាពរស់នៅរបស់ប្រជាជន ដូចជាការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម ដែលរួមមានវិស័យសុខាភិបាល និងបរិស្ថានអប់រំ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក មិកាមិ ម៉ាសាហ៉ីរ៉ូ។

ឯកអគ្គរាជទូតរូបនេះ បានបន្តថា រដ្ឋាភិបាលជប៉ុន បានផ្ដល់កម្ចីប្រាក់យ៉េនដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំដូចជា៖ ការអភិវឌ្ឍកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងការកែលម្អផ្លូវជាតិលេខ៥ ក៏ដូចជាជំនួយសម្រាប់ការឆ្លើយ តបបន្ទាន់ទៅនឹងវិបត្តិកូវីដ១៩ បន្ថែមចំនួន ២០ពាន់លានយ៉េន។ គម្រោងធំៗទាំងនេះ គឺតែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាសារព័ត៌មានទោះយ៉ាងណាក៏ដោយរដ្ឋាភិបាលជប៉ុន ចាត់ទុកការផ្តល់ជំនួយនៅតំបន់ជនបទ និងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាជនក្នុងតំបន់ តាមរយៈជំនួយឥតសំណងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន និងជំនួយឥតសំណងគូសាណូណិ គឺមានសារៈសំខាន់ដូចគ្នា។

កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង ៤៦.៦លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៤៣ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |