ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ក្រុមហ៊ុនចម្រាញ់រ៉ែមាស នៅខេត្តមណ្ឌលគីរី បង់សូយសារចំនួន ២,៥លានដុល្លារអាមេរិក

ក្រុមហ៊ុនចម្រាញ់រ៉ែមាស នៅខេត្តមណ្ឌលគីរី បង់សូយសារចំនួន ២,៥លានដុល្លារអាមេរិក

មណ្ឌលគីរី៖ ក្រុមហ៊ុន រឺនីសង់ Renaissance បង់សូយសារលើអាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគីរី ចូលថវិការដ្ឋ ដោយមិនទាន់គិតមូលដ្ឋានអត្រាពន្ធ បានចំនួនជាង ២,៥លានដុល្លារអាមេរិករួច ។

ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងលើកឡើងនៅក្នុងវេទិកាសាធារណៈស្ដីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់​ថវិកា​ឆ្នាំ២០២២ តាមវីដេអូ Zoom នៅថ្ងៃទី ១៨ ខែកុម្ភៈ កន្លងមកថា ក្រុមហ៊ុនដែលកំពុងស្វែងរុករក និង​ធ្វើអាជីវកម្មរ៉ែ មានចំនួន ៧ ក្រុមហ៊ុន នៅលើគម្រោងផ្សេងៗគ្នា គិតមកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូល សរុបបានប្រមាណជា ១៤ លានដុល្លាអាមេរិក ដែលក្នុងនោះ ៥ លានដុល្លារអាមេរិក គឺចំណូលពន្ធដារ និងពន្ធគយ។

ឯកឧត្តម បន្តថា តាមរយៈនៃការប្រមូលចំណូលក្រុមហ៊ុនខាងលើនេះ, ចំពោះក្រុមហ៊ុនដែល​រំពឹង​ប្រមូល​ចំណូលបានច្រើន​ មាន​សក្តានុពល គឺក្រុមហ៊ុន រឺនីសង់ (Renaissance) ដោយជាក់ស្តែង​គិតមកដល់ថ្ងៃទី៧ ​ខែកុម្ភៈ ឆ្នាំ ២០២២ ប្រតិបត្តិការអាជីវកម្មចម្រាញ់រ៉ែមាស ​របស់ក្រុមហ៊ុននេះ ចម្រាញ់​មាសបានចំនួន ១ ៧៥១ គីឡូក្រាម ​​ក្នុងនោះ​ក្រុមហ៊ុន រឺនីសង់ បានបង់សូយសារ​ចូល​ថវិការរដ្ឋ ​មានចំនួន ២,៥​ លានដុល្លាអាមេរិករួចហើយ​ នៅលើគម្រោងអនុវត្តផែនការបង់សូយសារ ប្រមាណ ៤,២ លានដុល្លារអាមេរិក​ ត្រូវប្រមាណ ២ ៨៣៤ គីឡូក្រាម ក្នុងមួយឆ្នាំ ។

សូមបញ្ជាក់ថា៖ ក្រុមហ៊ុន រឺនីសង់ (Renaissance) ត្រូវបានក្រសួងរ៉ែ និងថាមពល ផ្តល់​អាជ្ញាប័ណ្ណ​ក្នុង​ការរុករក និង​ធ្វើ​អាជីវកម្មរ៉ែ ពីឆ្នាំ ២០១៨ ដល់ ២០៣៣ នៅលើទំហំ​ដីស្វែង​រុកប្រមាណ​ ១ ១០០ ហិកតា ស្ថិតនៅក្នុងតំបន់អូរខ្វាវ ​ក្នុងស្រុកកែវសីមា ​ខេត្តមណ្ឌលគីរី ​នេះគឺជាក្រុមហ៊ុនទី១ ខ្នាតអន្ដរជាតិ ​ដែលបានចាប់ផ្ដើមបើក​សម្ពោធដាក់ឲ្យ​ដំណើរការ​ជាផ្លូវការ​ លើ​ប្រតិបត្តិការអាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែមាស​ កាល​ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ និងជាក្រុមហ៊ុន​ផលិតមាស​ជា​លើក​ដំបូង​នៅប្រទេសកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |