អាហ្វហ្គានីស្ថាន៖ កាលពីថ្ងៃចន្ទក្រុមតាលីបង់បានព្រមានថា ខ្លួននឹងពិចារណាងាកទៅរកគោលនយោបាយចាស់របស់ខ្លួន ចំពោះសហរដ្ឋអាមេរិកបើលោកប្រធានាធិបតី Joe Biden មិនព្រមលុបចោលការសម្រេចចិត្តមិនត្រឹមត្រូវរបស់លោក ក្នុងការផ្ដល់មូលនិធិ ៥០% នៃទំហំទឹកប្រាក់ ៧ពាន់លានដុល្លារអាមេរិករបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានតម្កល់ទុកនៅសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកនឹងបញ្ចេញទ្រព្យសម្បត្តិពាក់កណ្ដាលនៃទឹកប្រាក់ចំនួន ៧ពាន់លានដុល្លារអាមេរិកដែលបានបង្កកនៅធានាកណ្ដាលរបស់អាហ្វហ្គានីស្ថាននៅសហរដ្ឋអាមេរិក ដើម្បីជួយពលរដ្ឋអាហ្វហ្គានីស្ថានដែលកំពុងតស៊ូរស់នៅក្នុងវិបត្តិមនុស្សធម៌ និងហើយរក្សាទុកចំណែកសេសសល់ផ្សេងទៀត ដើម្បីតម្រូវតាមពាក្យបណ្ដឹងពាក់ព័ន្ធនឹងភេរវកម្មប្រឆាំងនឹងក្រុមតាលីបង់។ សេចក្ដីថ្លែងការណ៍ពីក្រុមតាលីបង់បញ្ចេញដោយអ្នកនាំពាក្យរបស់ខ្លួនកាលពីថ្ងៃចន្ទនិយាយថា បើសហរដ្ឋអាមេរិកមិនព្រមបោះបង់ចោលជំហររបស់ខ្លួន និងបន្តសកម្មភាពបង្ករឿងឥតឈប់ឈររបស់ខ្លួន សហភាពអ៊ីស្លាមមួយនេះក៏នឹងបង្ខំចិត្តពិចារណា ងាកទៅរកការប្រើគោលនយោបាយចាស់របស់ខ្លួនដាក់ប្រទេសនេះវិញដែរ។
សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមថា សហភាពអ៊ីស្លាមមួយនេះច្រានចោលយ៉ាងដាច់ណាត់ ចំពោះសកម្មភាពខុសច្បាប់នានារបស់លោក Biden ដែលជាការរំលោភសិទ្ធិលើពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់។ សេចក្ដីថ្លែងការណ៍របស់ក្រុមតាលីបង់និយាយថា ការវាយប្រហារលើអគារពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃទី៩ ខែកញ្ញា គ្មានអ្វីជាប់ពាក់ព័ន្ធនឹងជនជាតិអាហ្វហ្គានីស្ថានទេ៕