(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្ទេរភារកិច្ច និងតែងតាំង លោក គីម រិទ្ធី ពីអភិបាលរងខេត្តកណ្តាល ឱ្យមកកាន់តំណែងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យដែល ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏សម្រេចតែងតាំង លោក ប្រាក់ សារ៉ាត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ឱ្យមកកាន់តំណែងជាអភិបាលរងខេត្តកណ្តាលផងដែរ៕
ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖