ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ពលរដ្ឋរាជធានីភ្នំពេញ រៀបចំដំណើរកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខ

ពលរដ្ឋរាជធានីភ្នំពេញ រៀបចំដំណើរកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខ

ភ្នំពេញ៖ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមដែលនឹងឈានចូលមកដល់នៅថ្ងៃទី៣១ ខែមករានេះ បងប្អូនពលរដ្ឋខ្មែរដែលកាត់សែស្រឡាយចិនភាគច្រើនជាអាជីវករតាមផ្សារ និងអ្នកប្រកបរបររកស៊ីនានា នៅរាជធានីភ្នំឈប់សំរាក បិទអាជីវិកម្មខ្លួនប្រមាណពី ៤ទៅ៥ថ្ងៃ ដើម្បីធ្វើពិធីសែន និងចេញដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានា។

ពលរដ្ឋ និងអាជីវករនៅផ្សារច្បារអំពៅរាជធានីភ្នំពេញ បានថ្លែងប្រាប់BTVនៅថ្ងៃទី២៦ ខែមករានេះ ជាទូទៅរៀងរាល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន បណ្តាអាជីវករលក់ដូរតាមផ្សារតែងតែធ្វើការបិទតូប ឈប់សំរាក ដើម្បីធ្វើពិធីសែនចូលឆ្នាំចិន និងរៀបចំដំណើរកម្សាន្តទៅតាមបណ្តាខេត្ត និងគោលទេសចរណ៍នានា។

ពលរដ្ឋកាត់សែចិន និយាយថា គោលដៅទេសចរណ៍ដែលគេនឹងទៅកម្សាន្ត ភាគច្រើនគោលដៅ​ទៅ​កាន់ខេត្តមណ្ឌលគិរី សៀមរាប ​និងបណ្តាខេត្តនៅតាមតំបន់ឆ្នេរជាដើម។

បើតាមលោកស្រី ហ៊ុន សុភា អ្នកគ្រប់គ្រង​សហគម​សណ្ឋាគារកម្ពុជា ​បានថ្លែងថា​ នៅពេលនេះ សមាគម​មិនទាន់​បាន​ទទួល​បាន​តួលេខ​កក់បន្ទប់​ស្នាក់​នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ​ពី​តាមបណ្តាសមាជិករបស់សមាគមនៅឡើយទេ។​

ទោះយ៉ាងណា ជាទូទៅនៅរៀងរាល់ថ្ងៃមានកម្មវិធីបែបនេះ គឺពលរដ្ឋខ្មែរតែងតែធ្វើការ​ឈប់​សំរាក​ដើរកម្សាន្ត និងមានការកក់បន្ទប់ស្នាក់នៅតាមសំណាក់សណ្ឋាគារជាមុន ចៀសវាង​ការអត់​កន្លែង​ស្នាក់នៅនៅពេលដើរកម្សាន្ត។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ​បានថ្លែងថា ការដើរ​កម្សាន្ត​របស់ប្រជាពលរដ្ឋទៅតាមបណ្តាគោលដៅ​ទេសចរណ៍នានា​គឺដោយសារស្ថានការផ្លូវមាន​ការអភិវឌ្ឍ​ស្រួលធ្វើដំណើរ ​ហើយ​ស្ថានការណ៍​កូវីដ​ក៏ហាក់​មាន​ការធូរស្រាល​ដោយសារការ​ចាក់វ៉ាក់សាំងមានចំនួនច្រើនលើសលប់។

តាមការប៉ាន់ប្រមាណរបស់ឯកឧត្តម តុប សុភ័ក នៅថ្ងៃបុណ្យចូលឆ្នាំចិនឆ្នាំ២០២២នេះ ចំនួន​ភ្ញៀវទេសចរជាតិអន្តរជាតិនឹងចេញដើរកម្សាន្តកើនឡើងខ្លាំង បើប្រៀបធៀបការចេញដើរកម្សាន្តថ្ងៃ​សម្រាកចុងសប្តាហ៍។

ទន្ទឹមនឹងនេះ ឯកឧត្តម បានក្រើនរំលឹកទៅបណ្តាភ្ញៀវ និងបណ្តាអាជីវកម្មទេសចរណ៍ បន្ត​អនុវត្ត​វិធានសុវត្ថិភាពទេសចរណ៍​ និងគោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ៣កុំ៣ការដើម្បី​អោយ​គោលដៅទេសចរណ៍មានសុវត្ថិភាពគ្មាន​ការរាតត្បាតកូវិដ១៩៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |