ហ្វីលីពីន៖ វីរបុរសប្រដាល់ហ្វីលីពីន និងពោរពេញដោយក្តីសង្ឃឹមសម្រាប់តំណែងប្រធានាធិបតីឆ្នាំ២០២២ លោក Manny Pacquiao បាននិយាយនៅថ្ងៃពុធនេះថា លោកកំពុងព្យួរហ្គង់ដៃប្រដាល់របស់លោក បន្ទាប់ពីប្រកបអាជីពដ៏ភ្លឺស្វាងនៅលើសង្វៀនអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ម្ចាស់ជើងឯកពិភពលោក និងជាសមាជិកព្រឹទ្ធសភាដែលមានទស្សនវិស័យខ្ពស់ ក្នុងការប្រជែងយកតំណែងបន្តវេនពីលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយថា ការចាកចេញពីវិស័យកីឡាដែលជួយលើកលោកចេញពីភាពក្រីក្រគឺជា “ការសម្រេចចិត្តដ៏លំបាកបំផុត” នៃជីវិតរបស់លោក។ កីឡាករវ័យ ៤២ឆ្នាំរូបនេះបាននិយាយនៅក្នុងសារវីដេអូមួយនៅលើបណ្ដាញសង្គម Twitter ដែលបានចែកចាយបន្តយ៉ាងឆាប់រហ័សថា “វាពិបាកសម្រាប់ខ្ញុំក្នុងការទទួលយកថា ពេលវេលារបស់ខ្ញុំសម្រាប់ខ្ញុំក្នុងនាមជាអ្នកប្រដាល់ដល់ពេលត្រូវបញ្ចប់”។
កំពូលអ្នកប្រដាល់លំដាប់ពិភពលោករូបនេះបានបន្ថែមថា ថ្ងៃនេះខ្ញុំកំពុងប្រកាសចូលនិវត្តន៍ ដែលការប្រយុទ្ធក្នុងអំឡុងពេលដ៏រុងរឿងរបស់លោក បានបញ្ឈប់ចរាចរណ៍ក្នុងប្រទេសហ្វីលីពីន និងថែមទាំងមានឧក្រិដ្ឋកម្មទៀតផង។ ស្ដេចប្រដាល់ Pacquiao ដែលបានចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ២០១០ ក្នុងនាមជាសមាជិកសភា មុនពេលជាប់ឆ្នោតព្រឹទ្ធសភាបាននិយាយកាលពីសប្ដាហ៍មុនថា លោកនឹងបោះជំហានទៅរកតំណែងខ្ពស់បំផុតរបស់ប្រទេសនេះ៕