ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ លើកទី១៦

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ លើកទី១៦

(កំពង់ចាម)៖ កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រារព្ធទិវាអន្ដរជាតិ រំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ លើកទី១៦។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានអង្គភាពស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។

សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា ទិវារំលឹកជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ច ជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចាត់តាំងប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៦ នៅតាមភូមិសាស្ត្រដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់បង្កឲ្យមានជនរងគ្រោះច្រើន ដូចក្នុងឱកាសនេះបានរៀបចំពិធីនៅ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាភូមិសាស្រ្តមានគ្រោះថ្នាក់ និងជនរងគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងបណ្តាស្រុកក្រុងផ្សេងទៀត នៃខេត្តកំពង់ចាម ក្នុងសក្ខីភាពបង្ហាញឆន្ទៈយកចិត្តទុកដាក់គិតគូរសុខទុក្ខប្រជាពលរដ្ឋ និងចូលរួមយ៉ាងសកម្មជាមួយចលនា ពិភពលោក។

ទិវានេះ មិនត្រឹមតែចូលរួមរំលែកទុក្ខដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺជាព្រឹត្តិការណ៍ក្រើនរំលឹកពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវ ឲ្យមានការយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែសមិនគោរពច្បាប់ ដូចជា ការបើកបរលឿន លើសកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបត់ឬជែង ទាំងប្រថុយប្រថាន ការមិនប្រកាន់ស្ដាំ ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬជាតិញៀន ការមិនពាក់មួកសុវត្ថិភាព ឬខ្សែក្រវាត់សុវត្ថិភាព ជាដើម ដើម្បីកែប្រែឥរិយាបថ មកយកចិត្តទុកដាក់ចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមរយៈការគោរពអនុវត្តច្បាប់ សំដៅបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។

បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង តាមរយៈនៃការខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីតស៊ូទទួលខុសត្រូវរបស់យន្តការដឹកនាំ សុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់ថ្នាក់ រួមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន មន្ត្រីកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធនៅឆ្នាំ២០២០ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួស ចំនួន១,៤៥៥នាក់ស្មើ២៤% បើធៀបនឹងឆ្នាំ២០១៩។

សម្ដេចក្រឡាហោម ស ខេង បន្ដថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២០ យើងបន្តកាត់បន្ថយបានថែមទៀត នូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ចំនួន៥៣៣លើក ស្មើ១៨% កាត់បន្ថយអ្នកស្លាប់ ចំនួន១៦២នាក់ ស្មើ១១% និងកាត់បន្ថយអ្នករបួសចំនួន១,១២០នាក់ ស្មើ២៦%។ សរុបរយៈពេលជិត ២ឆ្នាំនេះ យើងកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បាន ចំនួន១,៤៧៥លើក បានសង្គ្រោះប្រជាពលរដ្ឋពីការបាត់បង់ជីវិតចំនួន៤៩៧នាក់ និងបានសង្គ្រោះពីការរងរបួសចំនួន២,៥៧៥នាក់។

ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មសព្វបែបយ៉ាង របស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីឈ្លាសវៃទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាងជួសជុលកែលំអ ស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗ ជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២០ និង២០២១នេះ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កផលវិបាកជាច្រើនដល់សង្គម និងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ គ្រោះថ្នាក់នេះ នឹងបន្តអូសបន្លាយក្នុងរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ ប្រសិនបើគ្មានការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវដូចជាការបញ្ជាយានយន្តដោយរំលោភបំពានច្បាប់ ឬដោយធ្វេសប្រហែស មិនគោរព ស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ឬកង្វះវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |