ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ចិនប្រកាសថា ករណីឆ្លង COVID-19 នៅប៉េកាំង «ស្ថិតក្រោមការគ្រប់គ្រងហើយ»

ចិនប្រកាសថា ករណីឆ្លង COVID-19 នៅប៉េកាំង «ស្ថិតក្រោមការគ្រប់គ្រងហើយ»

(ប៉េកាំង)៖ ក្រោយពីមានករណីឆ្លងផ្ទុះឡើងជាថ្មីនៅទីក្រុងប៉េកាំង កាលពីដើមខែមិថុនាកន្លងទៅនេះ ដែលបានចម្លងទៅមនុស្សចំនួន ២៥៦នាក់នោះ អាជ្ញាធរសុខាភិបាលនៃរដ្ឋធានីប៉េកាំង បានប្រកាសជាផ្លូវការថា ខ្លួនអាចគ្រប់គ្រងស្ថានការណ៍បានវិញហើយ។ ប៉ុន្តែទោះជាយ៉ាងណា ក្តីបារម្ភជុំវិញលទ្ធភាពនៃការឆ្លងរីករាលដាល នៅក្នុងសហគមន៍នៅតែបន្តមាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

អ្នកនាំពាក្យនៃអាជ្ញាធររដ្ឋធានីប៉េកាំង លោក ស៊ូ ហឺចៀន (Xu Hejian) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធសប្តាហ៍នេះថា «ការផ្ទុះករណីឆ្លងជាចង្កោមថ្មីនៅទីក្រុងប៉េកាំង ដែលមានទំនាក់ទំនងទៅនឹងផ្សារលក់ដុំស៊ីនហ្វាទី (Xinfadi) ឥឡូវនេះគឺស្ថិតក្រោមការគ្រប់គ្រងហើយ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងក៏បានរកឃើញករណីឆ្លងជាចង្កោម នៅក្នុងចំណោមសមាជិកគ្រួសារ និងកន្លែងធ្វើការមួយចំនួនផងដែរ»។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ទៀតថា «វិធីបង្ការ និងគ្រប់គ្រងនៅតែមានភាពស្មុគស្មាញ ដូច្នេះយើងមិនទាន់អាចបន្ធូរបន្ថយវិធានការរឹតត្បិត បាននៅឡើយទេពេលនេះ»

គួរជម្រាបថា កាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅនេះ អាជ្ញាធរសុខាភិបាលក្រុងប៉េកាំង បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ដំបូងបង្អស់នៅឯផ្សារលក់ទំនិញដ៏ធំមួយមានឈ្មោះថា ស៊ីនហ្វាទី (Xinfadi)។ ក្រោយពីផ្ទុះមានករណីឆ្លងនោះមកគេឃើញថា ករណីឆ្លងក្នុងស្រុកចិនបានកើនឡើងសាជាថ្មី ក្រោយពីស្ងប់ស្ងាត់ជាងពីរខែរួចមក។ ប្រឈមមុខនឹងបញ្ហានេះ អាជ្ញាធរក្រុងប៉េកាំងបានចាត់វិធានការយ៉ាងតឹងតែង ដើម្បីទប់ស្កាត់កុំឲ្យឆ្លងរីករាលដាល ចូលទៅក្នុងសហគមន៍។

សម្រាប់របាយការណ៍ COVID-19 ប្រចាំថ្ងៃព្រហស្បតិ៍នេះវិញ ចិនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១៩នាក់ទៀតកាលពីថ្ងៃពុធ ដោយក្នុងនោះ ១៣នាក់នៅប៉េកាំង។ ប្រការនេះបានធ្វើឲ្យករណីឆ្លងសរុបនៅចិនកើនដល់ ៨៣,៤៤៩ករណី ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយ ៧៨,៤៤៣នាក់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |