ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាបានទាក់ទាញអ្នកចូលទស្សនាជាច្រើនក្នុងថ្ងៃចាប់ផ្ដើមដំបូងនេះ

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាបានទាក់ទាញអ្នកចូលទស្សនាជាច្រើនក្នុងថ្ងៃចាប់ផ្ដើមដំបូងនេះ

ភ្នំពេញ៖ ពិព័រណ៍យន្ដហោះ និងបច្ចេកវិទ្យាលើកទី៣ បានចាប់ផ្ដើមនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ ហើយថ្ងៃដំបូងនេះ ពិព័រណ៍បានស្រូបទាញការចូលទស្សនាពីសាធារណៈជន ជាពិសេសសិស្សនិស្សិតជាច្រើន។

ពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យាលើកទី៣ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

សិស្សនិស្សិតបានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ទៅលើយន្តហោះ​ឧទ្ធម្ភាគចក្រ​ជាច្រើនគ្រឿង ដែលបានដាក់តាំងបង្ហាញនូវក្នុងបរិវេណខាងក្រៅ។ ការចាប់អារម្មណ៍ បានស្ដែងឱ្យ ឃើញ​តាម​ការថតរូប ​ការចូលអង្គុយសាកដោយផ្ទាល់នៅក្នុងយន្តហោះ និងការស្ដាប់ពីការពន្យល់​ពី​ដំណើរការយន្តហោះ​ ពីអ្នកជំនាញដែលប្រចាំការនៅតាមយន្តហោះនីមួយៗ។

សម្រាប់ពិព័រណ៍នេះ ក្រៅពីការដាក់បង្ហាញនូវយន្តហោះជាច្រើនគ្រឿង ក៏មានការរៀបចំស្តង់ដែលមានជាការដាក់តាំងបង្ហាញស្នាដៃបច្ចេកវិទ្យារបស់សិស្សនិស្សិត ចំនួន ៤៦ស្តង់ផងដែរ។ កម្មវិធីពិព័រណ៍ដដែលនេះ ក៏មានការរៀបចំប្រកួតប្រជែង យន្តហោះកៅស៊ូ ក៏ដូចជាការប្រកួតរ៉ូបូតមនុស្សយន្តផងដែរ។

គួររម្លឹកថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យានេះ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០១៨ ក្នុង​គោល​បំណង​គឺដើម្បីបំផុសទឹកចិត្តយុវជន ដែលមានទេពកោសល្យ និងសមត្ថភាពផ្នែក​យន្តហោះ និង​បច្ចេកវិទ្យា​របស់កម្ពុជា បានបង្ហាញនូវសមិទ្ធផល ​និ​ងការច្នៃប្រឌិតបង្កើតថ្មីរបស់ខ្លួន ជូន​ដល់មហាជន ក៏ដូចជាការដាក់​ តាំងបង្ហាញនូវយន្តហោះផងដែរ។

ម្យ៉ាងវិញទៀតពិព័រណ៍នេះ​ ក៏ជាការផ្ដល់ឱកាសដល់សាធារណជនសិស្សានុសិស្ស និង​អ្នក​ទស្សនា​បានមកទទួលយកនូវបទពិសោធ​ចំណេះដឹង ​និងព័ត៌មានក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ពី​អ្នកតាំងពិព័រណ៍ដែលមកពីវិទ្យាល័យ​ និងមហាវិទ្យាល័យ ក៏ដូចជាអ្នកបើកយន្តហោះដែល​ឈរ​នៅ​ក្បែរយន្តហោះផ្ទាល់តែម្តង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |