(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៧ ធ្នូ ២០២១ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដោយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា៕
សេចក្ដីប្រកាសព័ត៌មានដែល ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា សន្និសីទនេះ ក្នុងគោលបំណង ដើម្បីផ្ដល់ព័ត៌មានពិស្ដារ ស្ដីពីដំណើរការប្រឡង៕