(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO ប្រចាំកម្ពុជា) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានរួមគ្នា ស្តីពី បច្ចុប្បន្នភាពនៃវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមសេចក្តីជូនព័ត៌មាន ដែលទទួលបាន។
ក្នុងសេចក្តីជូនព័ត៌មានរួមគ្នា បានគូសបញ្ជាក់ថា អូមីក្រុង (Omicron) កំពុងចរាចរយ៉ាងឆាប់រហ័ស ដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែននៅលើសាកលលោក៖ ត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឆ្លើយតបដើម្បីជៀសវាងការសោកស្តាយ។
ខាងក្រោមនេះ ជាសេចក្តីជូនព័ត៌មានរួមគ្នា ដែលមានខ្លឹមសារទាំងស្រុង៖