(ព្រះសីហនុ)៖ ខណៈដែលចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានានៅខេត្តព្រះសីហនុ នារសៀលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហាក់មានមោទនភាពជាមួយនឹងកាអភិវឌ្ឍដ៏ឆាប់រហ័សនៅខេត្តព្រះសីហនុ ដោយសម្តេចបានពោលថា «ខ្មែរអាចធ្វើបាន»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពាក្យ «ខ្មែរធ្វើបាន» គឺជាពាក្យបង្ហាញពីមោទនភាពជាតិ ដែលខ្មែរគ្រប់ជំនាន់ធ្វើបាន។ ខ្មែរធ្វើអង្គរវត្ត និងប្រាសាទដទៃទៀត ហើយពាក្យ «ខ្មែរធ្វើបាន» នៅខេត្តព្រះសីហនុនេះ គ្រាន់ជាការបញ្ជាក់ពីសមិទ្ធផលជាតិ ដែលខ្មែរជំនាន់ក្រោយធ្វើបានប៉ុណ្ណោះ ហើយទៅថ្ងៃអនាគតក៏ខ្មែរនៅតែធ្វើបានជានិច្ច។
សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលជាច្រើនក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ៕