ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ដឹងការពិតហើយក្រោយសមត្ថកិច្ចចុះបង្រ្កាបហាង Mode Storeបិទសំណុំរឿងបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖យោងតាមពាក្យសុំថតសំណុំរឿងចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១របស់លោកមេធាវី រិន ដេវីដ ជាមេធាវីតំណាងឲ្យលោក ប្រាក់ ចាន់តូ ក្រោយសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ និងរបាយការណ៍សំយោគលេខៈ៣២/២១របក ករណីឈានដល់ការចុះបង្រ្កាបហាង Mode Storeបន្ទាប់សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១របស់ប្រជាពលរដ្ឋ រហូតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១លោក ចែ សុង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ និងសហការចូលរួមដោយលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន ប្រធានក្រុមប្រតិបត្តិការទី៧ ដែលមានសមាសភាពចូលរួមពីលោកអភិបាលខណ្ឌរង, ចៅសង្កាត់ ,មន្ត្រី ក.ប.ប ,ប្រធានភូមិ ,នាយប៉ុស្ដិ៍ ,ប្រធានប៉ុស្ដិ៍បានចុះត្រួតពិនិត្យនិងឆែកឆេរជាក់ស្ដែងហាង Mode Storeស្ថិតនៅផ្ទះលេខ14BC ផ្លូវលេខៈ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីនាំចូលរក្សាទុក ចែកចាយទំនិញ កាបូប នាឡិកា និងផលិតផលប្រើប្រាស់តុបតែងខ្លួនជាច្រើនសង្ស័យមិនមានប្រភពមាននិងច្បាប់ត្រឹមត្រូវ។

ក្នុងប្រតិបត្តិការនោះលោកស្រី ខេង ពិទូពុធធីតាបានឆ្លើយប្រាប់សម្ថកិច្ចថាខ្លួនជាម្ចាស់អាជីវករលក់ផលិតផលតាមអនឡាយនិងជាម្ចាស់ហាងឈ្មោះ Mode Store ដោយបានបើកតាំងពីឆ្នាំ២០១៨រហូតដល់បច្ចុប្បន្នមានផលិតផលជាច្រើនមុខដូចជា៖ នាឡិកា កាបូប វ៉ែនតា  សម្លៀកបំពាក់ ដោយបានអះអាងថាផលិតទំាងនេះខ្លួនបាននាំចូលពីអាមេរិក បារាំង អង់គ្លេស អូស្រ្តាលី អាឡឺម៉ង អ៊ីតាលី ហើយផលិតផលដែលខ្លួនដាក់លក់ក្នុងហាងទាំងមូលលោកស្រីបានសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលបានតែ២មុខប៉ុណ្ណោះគឺផលិតផលម៉ាក Mosbeau និងផលិតផលម៉ាក Loreal  ដោយឡែកផលិតផលក្រៅពីនោះគឺលោកស្រីមិនមានសុំច្បាប់អនុញ្ញាតទេ។

យោងតាមរបាយការណ៍សំយោគបានឲ្យដឹងទៀត៖ក្រោយចុះត្រួតពិនិត្យឆែកឆេររួចសមត្ថកិច្ចបានរកឃើញផលិតផលចំនួន១២១ម៉ាក ចែកចេញជា៦មុខរួមមាន៖

-ផលិតផលកាបូបស្មើចំនួន២១៥កាបូប

-ផលិតផលវេនតាស្មើចំនួន១៨៧ដើម

-ផលិតផលគ្រឿងសម្អាងស្មើ១,២៥០ដប/កំប៉ុង

-ទឹកអប់ចំនួន៦៩៦ ដប

-នាឡិកាចំនួន៦៧៦គ្រឿង

-ផលិតផលសម្លៀកបំពាក់ស្មើ១៣៦ គូ/កំផ្លេ

សរុបផលិតផលទាំងអស់៦មុខស្មើនឹង៣,១៦០មុខ។

សូមជម្រាបជូនថា៖បើយោងតាមរបាយការណ៍សំយោងរបស់សមត្ថកិច្ច បានរកឃើញហាង Mode Store ដែលមានលោកស្រី ខេង ពិទូពុធធីតា និងឈ្មោះ ហ្សារ៉ន អ៊ុលវី  ជាប់ពាក់ព័ន្ធករណីនាំចូល រក្សាទុក លក់ទំនិញដែលមានម៉ាកក្លែងបន្លំនិងផលិតផលផ្សេងទៀតក្លែងម៉ាក ក្លែងប្រភព ក្លែងប័ណ្ណធានា និងមិនសុច្ចរិតនឹងទំនិញ ដោយសមត្ថកិច្ចបានចាត់ទុកអំពើដូចជា៖

-ក្លែងបន្លំពាណិជ្ជសញ្ញា ឬពាណិជ្ជនាម។

-នាំចូល លក់ ប្រកាសលក់ ឬមានបំណងលក់ដោយមានចេតនានូវទំនិញដែលមានម៉ាកក្លែងបន្លំឬមានចេតនាផ្ដល់សេវា ។

-អំពើមិនសុច្ចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់។

-អំពើដែលទាក់ទងនឹងការអនុវត្តមិនសុច្ចរិតនឹងទំនិញ។

-ការក្លែងបន្លំ ឬការប៉ុនប៉ងក្លែងបន្លំតាមមធ្យោបាយឬវិធីណាមួយក៏ដោយលើផលិតផលទំនិញនិងសេវាចំពោះ អត្តសញ្ញាណ, ប្រភព, ប្រភេទ, គុណភាពខាងរូបធាតុ ឬខាងទ្រង់ទ្រាយរាងកាយ ធាតុផ្សំបរិមាណជាដើម ដោយសមត្ថកិច្ចធ្វើការចោទប្រកាន់តាមមាត្រា ៦៤. ៦៦.៦៧   ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងការប្រកួដប្រជែងមិនស្មោះត្រង់, មាត្រា ៤១.៤៤  ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, មាត្រា៦៣  ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព  ផលិតផល និងសេវា,មាត្រា ៥៣២ .៥៣៣ នៃក្រមព្រហ្មទណ្ឌ។

ក្នុងរបាយការណ៍ដដែលបានបានឲ្យដឹងទៀតថា៖ លោកស្រី ខេង ពិទូពុធធីតា មានចេតនាធ្វើឲ្យបាត់វត្ថុតាងព្រោះបច្ចុប្បន្នលោកស្រីនៅតែបន្តឡាយលក់វត្ថុតាងដែលសមត្ថកិ្ចចបានត្រួតពិនិត្យរួច គត់ត្រា និងបញ្ជូនទៅតុលាការរួច ខណៈដែលមិនទាន់មានសេចក្ដីសម្រេចណាមួយពីតុលាការអនុញ្ញាតឲ្យលក់វត្ថុតាងទាំងអស់នោះឡើយ។

ទោះយ៉ាងណាសូមហាជនមានការប្រុងប្រយ័ត្នចំពោះការទិញផលិតផលពីហាង ម៉ូដ ស្ទ័រ មានចំនួន១២១ម៉ាក ពីព្រោះផលិតផលទាំងនោះជាវត្ថុតាងរបស់សមត្ថកិច្ចដែលបានគត់ត្រាក្នុងកំណត់ហេតុបញ្ចូនសំណុំរឿងទៅតុលាការដើម្បីរងចាំការវិនិច្ឆ័យ ជៀសវាងប្រជាពលរដ្ឋទទួលផលចោរកម្មនិងអំពើធ្វើឲ្យខូចខាតឬបាត់វត្ថុតាងរបស់សមត្ថកិច្ចដែលជាហេតុនាំទុក្ខដល់ខ្លួន។

ទោះបីជាយ៉ាងណាមហាជន ក៏ដូចជាម្ចាស់អាជីវករជាច្រើនធ្វើការគាំទ្រចំពោះវិធានការរបស់សមត្ថកិច្ចបានចុះទុបស្កាត់ការចែកចាយនាំចូលចំពោះអ្នករកស៊ីមិនសុច្ចរិតនាំឲ្យបង្កភាពវឹកវរប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនិងសង្គមជាតិទាំងមូលក៏ដូចជាប្រជាពលរដ្ឋអ្នកទិញយកទៅប្រើប្រាស់ខាតបង់មាសប្រាក់ពេលវេលា ទិញយកប្រើមិនបានផលិតផលពិត មានគុណភាព និងសុវត្ថិភាពទៅវិញ ជាពិសេសប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដោយគ្រាន់តែចុះបញ្ជីក្លែងបន្លំភ្នែកសមត្ថកិច្ចប្រកាសពន្ធមិនត្រឹមត្រូវ  ខណៈផលិតផលទាំងអស់នោះគឺសុទ្ធតែជាផលិតផលក្លែងក្លាយ ទង្វើរបស់ម្ចាស់ហាងឈ្មោះ ខេង ពិទូពុធធីតា ដែលជាម្ចាស់ហាងម៉ូដ ស្ទ័រ ធ្វើខូចតម្លៃកិត្តិយសចំពោះអាជីវករអ្នកស៊ីនាំចូលស្របច្បាប់ ដែលនាំឲ្យអតិថិជនបាត់បង់ជំនឿចិត្តដល់អ្នករកស៊ីត្រឹមត្រូវ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |