ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេចក្រឡាហោម ស ខេង៖ ការបង្កើតការិយាល័យ​ច្រក​ចេញ-ចូល​តែ​មួយ​គឺ​ដើម្បី​កាត់​បន្ថយ​អំពើ​ពុក​រលួយ

សម្តេចក្រឡាហោម ស ខេង៖ ការបង្កើតការិយាល័យ​ច្រក​ចេញ-ចូល​តែ​មួយ​គឺ​ដើម្បី​កាត់​បន្ថយ​អំពើ​ពុក​រលួយ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ការបង្កើតការិយាល័យច្រកចេញ-ចូលតែមួយ គឺធ្វើឡើងដើម្បីកាត់បន្ថយអំពើពុករលួយ និងផ្តល់ភាពងាយស្រួល ក្នុងការបំរើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើបន្ថែមទៀត ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីចុះត្រួតពិនិត្យ ប៉ុស្តិ៍រដ្ឋបាលនគរបាលដីឥដ្ឋ ការិយាល័យច្រក ចេញ-ចូលតែមួយនៅសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល និងការចុះត្រួតពិនិត្យកន្លែង​បណ្តុះបណ្តាល​របស់​នគរបាលនៃរាជបណ្ឌិទសភានគរបាល ​ជាមួយលោក គ្រឹស្ទាន បើហ្គើ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ​កាលពីមិនទាន់មានការិយាល័យ​ ច្រកចេញ-ចូលតែមួយគឺបងប្អូន​ប្រជាពលរដ្ឋ​ពិបាកក្នុងកិច្ចការ​ពឹងពាក់​ដល់អាជ្ញាធរ ​លើសេវាសាធារណៈផ្សេងៗ ហើយ​មួយ​វិញទៀត​ក៏បាន​កាត់បន្ថយរឿង​អសកម្មរបស់អាជ្ញាធរមូលដ្ឋានផងដែរ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីបង្កើតនូវការិយាល័យច្រកចេញ ចូលតែមួយនេះមក ​គឺមន្រ្តីទាំងអស់បានខិតខំធ្វើការបំរើបងប្អូនយ៉ាងយកចិត្តទុកដាក់បំផុត ហើយ​ប្រសិនបើមិនបំរើពួកគាត់ឲ្យបានស្រួលបួល និងទាន់ពេលវេលាទេនោះ បងប្អូនប្រជាពលរដ្ឋអាច​មាន​សិទ្ធ​ទៅ​ប្ដឹង​ការិយាល័យមួយទៀត​គឺការិយាល័យប្រជាពលរដ្ឋ ហើយថ្នាក់លើ​នឹង​ចាត់វិធានការ​ដល់​ពួកគេភ្លាមៗ​ផងដែរ។

បើតាមសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា​ ការិយាល័យច្រកចេញ-ចូលតែ មួយនេះនឹងធ្វើឡើងគ្រប់ស្រុកខេត្ត-ខណ្ឌទាំងអស់ នៅទូទាំងប្រទេស ខណៈខេត្ត​ដែល​បាន​ធ្វើគ្រប់ស្រុក ទើបតែបានបួនរាជធានី-ខេត្តតែប៉ុណ្ណោះ ​ក្នុងនោះមានរាជធានីភ្នំពេញ ​ខេត្តកណ្តាល ខេត្តកំពង់ចាម​ និងខេត្តបាត់ដំបង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |